ព័ត៌មានជាតិ
ធនាគារកាណាឌីយ៉ាបង្កើនជម្រើសផ្ទេរប្រាក់ទៅហ្វីលីពីនកាន់តែងាយស្រួលតាមរយៈសេវា EMQ
ធនាគារកាណាឌីយ៉ាថ្មីៗនេះបានដាក់ឲ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសថ្មីមួយគឺសេវា EMQ ដែលនឹងផ្ដល់ឲ្យអតិថិជននូវបទពិសោធន៍ផ្ទេរប្រាក់កាន់តែងាយស្រួល និងចំណេញជាងមុន។
EMQ គឺជាបណ្តាញទូទាត់ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីដែលអាចផ្ដល់សេវាដល់អ្នកប្រើប្រាស់ឆ្លងប្រទេសយ៉ាងរលូនដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុលឿនជាងមុន មានតម្លៃថោកជាងមុន និងមានតម្លាភាពជាងមុនសម្រាប់អតិថិជនទាំងបុគ្គលនិងលក្ខណៈអាជីវកម្ម នៅទូទាំងពិភពលោក។ ប្រតិបត្តិការ EMQ បច្ចុប្បន្នបានត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយនៅអឺរ៉ុប ចិន ហុងកុង សិង្ហបុរី ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម កម្ពុជា ថៃ តៃវ៉ាន់ និងហ្វីលីពីនជាមួយគម្រោងពង្រីកដំណើរការនៅទីផ្សារសំខាន់ៗមួយចំនួនទៀតដូចជានៅនៅមជ្ឈឹមបូព៌ាអាហ្វ្រិក និងអាមេរិក។
សូមបញ្ជាក់ថា សម្រាប់ជំហានដំបូងនៃការដាក់ឲ្យប្រើសេវា EMQ នេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសហ្វីលីពីន ក្នុងតម្លៃទាបបំផុតគឺត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះសម្រាប់ប្រតិបត្តិការមួយលើក ដោយអតិថិជនអាចមកធ្វើប្រតិបត្តិការនៅទីស្នាក់ការកណ្ដាលរបស់ធនាគារកាណាឌីយ៉ាតែមួយសិនប៉ុណ្ណោះ។ ក្នុងពេលឆាប់ៗនេះ ធនាគារកាណាឌីយ៉ានឹងពង្រីកការផ្ដល់សេវានេះសម្រាប់ការផ្ទេរប្រាក់ទៅកាន់ប្រទេសជាច្រើនទៀតនៅលើពិភពលោក។
ក្រៅពីសេវា EMQ បច្ចុប្បន្នធនាគារកាណាឌីយ៉ា មានផ្ដល់ជូនសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈមធ្យោបាយជាច្រើនទៀតដូចជាសេវា Money Gram, SWIFT, និងសេវាធនាគារតាមទូរស័ព្ទ (Canadia Mobile Banking) ជាដើម ៕
អត្ថបទ ផ្សាយពាណិជ្ជកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ