Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ច​ប្រជុំ​ពង្រឹង​ការងារ​សន្តិសុខ​សង្គម​តាម​របត់​ថ្មី​

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​មន្ត្រីជាន់ថ្នាក់ តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​នាយទាហាន​ចំណុះ បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សរុប​១០៩​នាក់ ធ្វើការ​ប្រជុំ​ការងារ​ពី​ចម្ងាយ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដែល​ជា​របត់​ការងារ​តាម​បែប​គន្លង​ថ្មី ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​កាលៈទេសៈ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩​ នា​ល្ងាច​ម្សិលមិញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ្លឹមសារ​សំខាន់​នៃ​កិច្ចប្រជុំ តាម​ប្រព័ន្ធ​អន​ឡាញ​នា​ពេល​នេះ គឺ​ផ្តោត​លើ​ការ​បន្ត​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​តាម​ការ​អំពាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​គ្រប់​សកម្មភាព​រស់នៅ​និង​បំពេញការងារ​ប្រចាំថ្ងៃ ក៏ដូចជា​ការ​ចេញ​បំពេញបេសកកម្ម​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់ បង្ក្រាប​បទល្មើស ត្រូវ​ប្តូរ​មក​អនុវត្ត​តាម​គន្លង​ថ្មី និង​ត្រៀម​កម្លាំង​ជានិច្ច ដើម្បី​ចូលរួម​អនុវត្ត​ដីកា​តុលាការ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកជំនាញ៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ២០ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ១ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម