សន្តិសុខសង្គម
អុជធូបទៀន លើរានទេវតា រាលឆេះទាំងផ្ទះអស់ ខណៈពេលទៅលេងផ្ទះកូន
ផ្ទះឈើមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់ ខណៈដែលម្ចាស់ផ្ទះបានដុតធូបទៀន ដើម្បីទទួលទេវតាឆ្នាំថ្មី ហើយបានធ្វើដំណើរទៅលេងផ្ទះកូន។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៨ និង ៥០ នាទី ព្រឹក ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ នៅចំណុចភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានករណីអគ្គិភ័យ បណ្ដាលឱ្យឆេះផ្ទះឈើ មួយខ្នង ទំហំ៥x៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ។

ផ្ទះឈើតម្កល់នេះជារបស់ម្ចាស់ផ្ទះឈ្មោះ ឈួន ឈឿ ភេទប្រុស អាយុ ៧៧ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ការឆាបឆេះនេះ គឺបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង រួមជាមួយនិងប្រាក់ដុល្លារ ៦០០ ដុល្លារ ប្រាក់ខ្មែរ ចំនួន ១ លានរៀល និងសម្ភារៈនៅលើផ្ទះមួយចំនួនទៀត។ មូលហេតុគឺបណ្តាលមកពីឆេះធូប ទៀន លើរានទេវតា ហើយ ម្ចាស់ផ្ទះរវល់ទៅលេងផ្ទះកូន។ បញ្ហាដោយសារការធ្វេសប្រហែសនេះ ត្រូវបានកម្លាំងអធិការដ្ឋាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់ការរាលដាលទៅលើផ្ទះអ្នកដទៃបានទាន់ពេលវេលា៕




អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ