Connect with us

ព័ត៌មានអន្ដរជាតិ

ទោះរុស្ស៊ីព្រមាន តែអាល្លឺម៉ង់ ប្តេជ្ញា​ផ្តល់​ជំនួយ​យោធា​ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារដល់ ​អ៊ុយក្រែន

បានផុស

នៅ

រដ្ឋាភិបាលអាឡឺម៉ង់បានប្រកាសថា ខ្លួនគ្រោងនឹងបញ្ចេញជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារសម្រាប់ប្រទេស អ៊ុយក្រែន។

This image has an empty alt attribute; its file name is c1_4226807.jpg

រដ្ឋមន្ត្រីការបរទេស លោក Christian Lindner បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចចិត្តបង្កើនជំនួយអន្តរជាតិក្នុងវិស័យការពារជាតិដល់ទៅ ២ ពាន់លានដុល្លារ ដោយពាក់កណ្តាលនៃជំនួយនេះគឺផ្តល់ឲ្យ អ៊ុយក្រែន។

រឿងនេះកើតឡើងបន្ទាប់ពីរុស្ស៊ី បានព្រមានរដ្ឋបាលលោក Biden និងប្រទេសផ្សេងទៀត អំពីផលវិបាកដែលមិនអាចទាយទុកជាមុនបាន ប្រសិនបើពួកគេនៅតែបន្តផ្តល់អាវុធដល់អ៊ុយក្រែន។

This image has an empty alt attribute; its file name is 1200x-1-2-1024x682.jpg
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Christian Lindner

នៅទីក្រុងមូស្គូ អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងថា រុស្ស៊ីបានផ្ញើកំណត់ទូតទៅកាន់សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត អំពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

កាសែត Washington Post បានដកស្រង់សម្តីរុស្ស៊ីដែលបាននិយាយនៅក្នុងកំណត់ទូតទៅកាន់សហរដ្ឋអាមេរិកថា “យើងសូមអំពាវនាវឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បញ្ឈប់ការធ្វើយោធាដោយគ្មានទំនួលខុសត្រូវនៅអ៊ុយក្រែន ដែលបង្ហាញពីផលវិបាក មិនអាចទាយទុកជាមុនបានសម្រាប់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ លោក Macron ពន្យល់មូលហេតុ មិនប្រើពាក្យ “ប្រល័យពូជសាសន៍” ដូចលោក Biden

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១១ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម