Connect with us

ព័ត៌មានជាតិ

នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ២ កន្លែង

បានផុស

នៅ

​អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​ ១៥ ខែមេសា ឆ្នាំ​ ២០២២​ នេះ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ បាននិងកំពុង​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ចាក់​ដុស​ជំរុញ និង​ជុំ​ទី​ ៤ នៅតាម​តំបន់​កម្សាន្ត​នានា​ទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការណែនាំ​ផ្ទាល់​ប​ស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរដ្ឋបាលរាជធានី បានរៀបចំឲ្យមានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ២ កន្លែង នៅត្រង់មុខរូបសំណាក់លោកយាយដូនពេញ ឬមុខនាឡិកាធំខាងត្បូងវត្តភ្នំ ដោយមាន​វត្តមាន លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​ចុះទៅពិនិត្យ​ទីតាំង​បើក​ផ្ទាល់​។

​លោក កើត ឆែ ក្នុងឱកាស​នោះ បាន​អំពាវនាវ​ដល​ប្រជាពលរដ្ឋ ដែល​បានមក​កម្សាន្ត​សប្បាយ នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ខាងលើនេះ ហើយ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដុស​ជំរុញ​ និង​ដុស​ទី​ ៤ ឱ្យ​អញ្ជើញ​ចូលទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​ដែលមាន​ស្រាប់​ចំនួន​ ២ កន្លែង​ខាងលើ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្រៅពីនេះ​លោក​អភិបាលរង ក៏បាន​អំពាវនាវ​ផងដែរ​ឱ្យមាន​ការចូលរួម​អនុវត្ត​នូវ​វិធានការ​ ៣​ កុំ​ ៣ ​ការពារ​ ឲ្យ​បាន​គ្រប់គ្នា​ចៀសវាង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​បន្តទៀត​។

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ព្រឹក​ថ្ងៃទី ​១៥ ខែមេសា​នេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ផ្ញើ​សារ​ទៅ​រំលឹក​ដល់​ប​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ឲ្យ​បាន​គ្រប់គ្នា បន្ទាប់ពី សម្ដេច​បាន​សង្កេតឃើញ​ថា នៅក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់​កំពុង​សប្បាយ​ភ្លេចខ្លួន មិនបាន​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩​។ សម្ដេច​បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​បង្កើត​ឲ្យ​មាន​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​គ្រប់​តំបន់​កម្សាន្ត​ទូទាំងប្រទេស​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម