Connect with us

ព័ត៌មានជាតិ

បុណ្យចូលឆ្នាំថ្មី ៣ថ្ងៃ មានភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តកែបជាង១២ម៉ឺននាក់

បានផុស

នៅ

រដ្ឋបាលខេត្តកែប បានបង្ហាញថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២២ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ សរុបចំនួន​១២៣,៧១៤ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិ ​មានចំនួន១២២,៦៩៨នាក់​ និងភ្ញៀវទេសចរ​បរទេស ​មានចំនួន​១,០១៦នាក់​។ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​វិញ គឺមានរថយន្តសរុបចំនួន១១,៨៣១គ្រឿង ក្នុងនោះ​ រថយន្តតូច​ចំនួន​៧,៥៥៥គ្រឿង​ រថយន្តមធ្យមចំនួន៤,១៤៣គ្រឿង​ និងរថយន្តធំចំនួន១៣៣គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានអ្នកទេសចរមកទស្សនា នៅខេត្តកែប ចំនួន២៥,៥០៣នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន​២១៤នាក់។ ចំណែក ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ​២០២២​​ ត្រូវជាថ្ងៃទី២​ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ ទៅសម្រាកលំហែកម្សាន្ត​ នៅតាមបណ្ដារមនីយដ្ឋាននានា​ទូទាំង​ខេត្ត​ មានចំនួន​៤៤,៥២៩នាក់​ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិចំនួន៤៤,១៨១នាក់​ និងភ្ញៀវទេសចរបរទេសចំនួន​៣៤៨នាក់​។ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយរថយន្ត មានសរុបចំនួន៤,៤១៥គ្រឿង​ ក្នុងនោះ​ រថយន្តតូច​ចំនួន​២,៨៦៥គ្រឿង​ រថយន្តមធ្យមចំនួន​១,៥០៥គ្រឿង​ និងរថយន្តធំចំនួន​៤៥គ្រឿង​។

សម្រាប់ថ្ងៃសៅរ៍ ទី១៦​ ខែមេសា​ ឆ្នាំ​២០២២​​ ត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ទៅសម្រាកលំហែកម្សាន្ត​ នៅតាមបណ្ដារមនីយដ្ឋាននានា​ទូទាំង​ខេត្ត​ មានចំនួន​៥៣,៦៨២នាក់​ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិចំនួន៥៣,២២៨នាក់​ ភ្ញៀវទេសចរបរទេសចំនួន​៤៥៤នាក់​។ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​វិញ គឺមានរថយន្តសរុបចំនួន៤,៩១២គ្រឿង​ ក្នុងនោះ​ រថយន្តតូច​ចំនួន​៣,១០៥គ្រឿង​ រថយន្តមធ្យមចំនួន១,៧៥៥គ្រឿង​ និងរថយន្តធុនធំមានចំនួន៥២គ្រឿង​៕

ដោយ ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម