Connect with us

ព័ត៌មានជាតិ

លោក ថោង ខុន៖ ភ្ញៀវទេសចរដើរលេង​កម្សាន្តថ្ងៃចូលឆ្នាំ​​ជាង៥លាន ១៧ម៉ឺននាក់ ទូទាំងប្រទេស

បានផុស

នៅ

បុណ្យចូលឆ្នាំថ្មីរយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវទេសចរ ប្រមាណជាង៥លាន ១៧ម៉ឺននាក់ ចេញដើរលេងកម្សាន្តទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។

បើតាមលោក ថោង ខុន ខេត្តដែលមានភ្ញៀវទេសចរទៅកម្សាន្តលេងច្រើនជាងគេ គឺខេត្តបាត់ដំបង ទទួលបានភ្ញៀវប្រមាណ ៦៥៣.៨៩៦ នាក់។ បន្ទាប់ពីខេត្តបាត់ដំបង គឺខេត្តកំពង់ចាម ៥៤១.៩០០ នាក់, ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់, ខេត្តសៀមរាប ៤៥៥.៩៨៤ នាក់, ខេត្តព្រៃវែង ៣៩៦.៣២៨ នាក់, ខេត្តកំពង់ស្ពឺ ៣៤៥.០១៨ នាក់, ខេត្តពោធិ៍សាត់ ៣៣៨.៩១៦ នាក់, ខេត្តកំពង់ឆ្នាំង ៣០០.៥៦១ នាក់,ខេត្តកំពត ២៨៤.៨៩៣ នាក់, ខេត្តព្រះសីហនុ ២៦៤.៣០៨ នាក់ និងរាជធានីភ្នំពេញ ២៤០.៤៦០ នាក់។

លោក ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។

លោករដ្ឋមន្រ្តី បានបន្ថែមថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀលអាទិត្យ ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន៕

អត្ថបទ៖ ទូន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម