ព័ត៌មានជាតិ
ប្រតិបត្តិការទ្រង់ទ្រាយធំនៅប៉ោយប៉ែត ឃាត់មនុស្ស ៣នាក់ ដកហូតគ្រឿងញៀនជិត១០គីឡូក្រាម
មន្ទីរប្រឆាំងគ្រឿងញៀន សហករណ៍ជាមួយ កម្លាំងនគរបាលជំនាញខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ឃាត់ខ្លួនមនុស្សបានចំនួន ៣នាក់ និងដកហូតគ្រឿងញៀនចម្រុះចំនួន២វ៉ាលីនិង១ធុង ស្មើរជិត១០គីឡូក្រាម កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងក្រុងប៉ោយប៉ែត។

លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបាល ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ បានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន៣នាក់ រួមមាន៖ ១ ឈ្មោះ ទី យៀង ភេទស្រី អាយុ៤៣ឆ្នាំ ២ឈ្មោះ ហុង ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ៣ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ។

លោកឧត្ដមសេនីយ៍បញ្ជាក់ឲ្យដឹងបន្តទៀតថា សមត្ថកិច្ចបានត្រួតពិនិត្យ និងឆែកឆេរផ្ទះស្វែងរកវត្ថុតាង មាន២ទីតាំង ដោយទីតាំងទី១ ចំណុចផ្ទះជួលរបស់ឈ្មោះ ទី យៀង ភេទស្រី ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដកហូតវត្ថុតាង មានចំនួន២វ៉ាលី និងទីតាំងទី២ ចំណុចបន្ទប់ជួលរបស់ឈ្មោះ សេង ដាលីសិទ្ធ ភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដកហូតវត្ថុតាង ១ធុង។

លោកស្នងការ ឲ្យដឹងបន្តទៀតថា សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យ និងរកឃើញមានសម្ភារៈវត្ថុតាងរួមមាន ថ្នាំគ្រាប់ពណ៌ចម្រុះតាហ្សី ចំនួន៤៨ថង់ ,ម្សៅក្រាមពណ៌ ស ១៤ថង់ ,ម្សៅសដុំ ចំនួន២កញ្ចប់ ម្សៅគ្រាប់ពណ៌ត្នោត ចំនួន២កញ្ចប់ , ថ្នាំគ្រាប់ពណ៌ ក្រហម ចំនួន១៧កញ្ចប់ ,ថ្នាំ គ្រាប់Fi Fi ចំនួន១៧បន្ទះ ,ម្សៅគ្រាប់ពណ៌ ខ្មៅ ចំនួន៣ថង់ ,ថ្នាំកញ្ចប់ចម្រុះចំនួន២៥កញ្ចប់ស្មើរជិត១០គីឡូក្រាម ,កាំភ្លើងខ្លី១ដើម និងប្លង់ដី ចំនួន២ច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ