Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរ ៣៨,៨០៤នាក់ បានដើរលេងកម្សាន្តនៅខេត្តកោះកុង អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

ភ្ញៀវអ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ ៣៨,៨០៤នាក់ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរធម្មជាតិនានាក្នុងខេត្តកោះកុង អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាឆ្នាំនេះ។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៨ ខែមេសា ថា រយៈពេល ៤ ថ្ងៃ ចាប់ថ្ងៃទី ១៤ដល់ថ្ងៃទី ១៧ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរស្នាក់នៅ និងដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តកោះកុង មានចំនួន ៣៨,៨០៤នាក់ បើធៀបនឹងឆ្នាំ ២០១៩ ថយចុះ ៣.៩៣៨នាក់។ រីឯអ្នកទេសចរបរទេសមានចំនួន ៧០២នាក់ ថយចុះ ១១.៦៨១នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្ថែមទៀតថា ការដែលធ្វើឲ្យចំនួនទេសចរមានកំណើនឡើងវិញនេះ ដោយសារតែការផ្លាស់ប្តូរបរិបទភ្ញៀវទេសចរជាតិ ពីទេសចរណ៍បែបទំនើប ទៅជាអេកូទេសចរ អាកាសធាតុអំណោយផលល្អ និងមានតំបន់ទេសចរណ៍ថ្មីៗច្រើន។ ចំពោះការដែលអ្នកទេសចរថយចុះវិញ ព្រោះតែស្ថានភាពវិបត្តិកូវីដ-១៩ មិនទាន់ធូរស្រាល និងច្រកទ្វារព្រំដែនអន្តរជាតិចាំយាមមិនទាន់បើកដំណើរការ។

សូមជម្រាបថា រមណីយដ្ឋានទេសចរណ៍ ដែលអ្នកទេសចរទៅដើរលេងកម្សាន្ត ភាគច្រើននៅតំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល តំបន់អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ ស្រុកកោះកុង តំបន់លេងត្រជាក់ចិត្តនៅមុខអគាររដ្ឋបាលខេត្ត និងរមណីយដ្ឋានប្រវត្តិសាស្រ្តចេតយិឃុនឆាងឃុនផែន ឆ្នេរសមុទ្រប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

ទាក់ទិននឹងបញ្ហាតម្លៃសេវាកម្មស្នាក់នៅ និងហូបចុកវិញ ត្រូវបានលោក សុខ ចាន់គ្រឹះស្នា បានអះ​អាង​ថា សណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូ ឬរីស៊ត មានតម្លៃសមរម្យ។ ដោយឡែកការអនុវត្តវិធានការសុខាភិបាល បង្កការពារជំងឺកូវីដ-១៩ ក៏ប្រព្រឹត្តទៅបានល្អប្រសើរផងដែរ។

លោក សរ សារ៉ាត់ ស្នងការរងនគរបាលខេត្តកោះកុង បានឲ្យដឹងដែរថា ក្នុងរយៈពេល ៤ថ្ងៃ អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំនេះ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ គឺត្រូវបានគ្រប់គ្រងបានដោយរលូន គ្រាកងកម្លាំង បានដាក់ពង្រាយនៅតាមគោលដៅវត្តអារាម ដងផ្លូវសំខាន់ៗ និងតំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីរក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរមកកម្សាន្តសប្បាយ។

លោកស្នងការរងនគរបាលខេត្តកោះកុង បានពន្យល់ថា ទោះយ៉ាងក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ ៣លើក បទល្មើសព្រហ្មទណ្ឌ ១ករណី និងករណីមនុស្សស្លាប់ម្នាក់។ បើធៀបនឹងឆ្នាំ ២០១៩ មិនទាន់មានជំងឺកូវីដ-១៩ ករណីគ្រោះថ្នាក់ចរាចរណ៍កើន ២លើក រីឯបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ ឬស្រាលនៅថេរ៕

អត្តបទ៖ សិរីវឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អភិបាលខេត្តស្ទឹងត្រែងជំរុញមន្ត្រីជំនាញបង្កើតរមណីយដ្ឋានទេសចរណ៍ទស្សនាសត្វផ្សោតនៅ​ឃុំ​អូរម្រះ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មេដឹកនាំឥ​ណ្ឌូណេស៊ី​ ជឿថា​ប្រទេស​ខ្លួន​នឹង​ឈប់នាំចូល​អង្ករ​​នៅ​ឆ្នាំ​ក្រោយ​

ព័ត៌មានជាតិ១២ នាទីutes មុន

លោកស្រីអភិបាលខេត្តកោះកុង ប្រាប់ដល់យោធិនថ្មី ត្រូវប្រឹងសិក្សា និងគោរពវិន័យទ័ពឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថាប័នរដ្ឋពីរចាប់ដៃគ្នាក្នុងផ្តល់សេវាហិរញ្ញវត្ថុ​ដល់ម្ចាស់សហគ្រាសនានា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រឈូសឆាយរៀបចំស្ថាបនាផ្លូវបេតុងថ្មី

Sokha Hotels

ព័ត៌មានពេញនិយម