Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ បំផ្លាញលំនៅឋានប្រជាពលរដ្ឋ អស់ ៨២ ខ្នង នៅស្រុកស្វាយចេក

បានផុស

នៅ

លំនៅឋានរបស់ប្រជាពលរដ្ឋ រងការខូចខាតធ្ងន់ស្រាលសរុប ៨២ ខ្នង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បក់បោកបើងដំបូល និងដួលរលំ នៅវេលា​ម៉ោង ​០២​ និង​ ៣០​ នាទី កាលពី​រសៀល​ថ្ងៃទី​ ១៧ ខែមេសា ឆ្នាំ ២០២២។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពី​រង​ការខូចខាត​នៅ​ថ្ងៃទី ​១៨​ ខែមេសា ឆ្នាំ​ ២០២២​ នេះ កម្លាំង​នគរបាល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះជួយ​រុះរើ​រៀបចំ​ជួសជុល​ឡើងវិញ។ លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក​ បាន​បក់បោក​យ៉ាងខ្លាំង ​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​ធ្ងន់ស្រាល​ចំនួន​ ០៤ ​ឃុំ លើ​ ០៨ ​ឃុំ ក្នុងនោះ​មាន​៖១. ឃុំ តា​ផូ របើក​ដំបូលផ្ទះ​០ ៣ ​ខ្នង​ខូចខាត​ស័ង្កសី ​៦៩ ​សន្លឹក​,២. ឃុំ សារ​ង្គ របើក​ដំបូលផ្ទះ ​០៣ ​ខ្នង​ស័ង្កសី​ចំនួន​ ៧៥​ សន្លឹក​,៣. ​ឃុំ​ទ្រាស របើក​របើក​ដំបូល​ចំនួន​ ៧៤ ​ខ្នង​ខូចខាត​ស័ង្កសី​អស់​ ៨០៧ ​សន្លឹក​,៤. ​ឃុំ​រលួស​របើក​ដំបូលផ្ទះ​ចំនួន​ ០២ ​ខ្នង​ខូចខាត​ស័ង្កសី​អស់​ ២៧​ សន្លឹក សរុប​ទាំង​ ០៤ ​ឃុំ ខូចខាត​ផ្ទះ​ប្រជា​ពល​ចំនួន​ ៨២ ​ខ្នង អស់​ស័ង្កសី​ចំនួន​ ៩៧៨ សន្លឹក ក្នុងនោះ​ធ្ងន់​ចំនួន​ ០២ ​ខ្នង និង​គ្មាន​អ្នករងគ្រោះថ្នាក់​នោះឡើយ​។​

ក្រៅពី​ការចុះ​ជួយ​របស់​សមត្ថ​កិច្ច​ និង​អាជ្ញាធរ​ស្រុក​នៅ​រសៀល​ថ្ងៃទី​ ១៨ ខែមេសា ​ឆ្នាំ​ ២០២២​ នេះ ដែរ​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក៏​បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​រង​ការខូចខាត​ផ្ទះសំបែង​ដោយ​ខ្យល់​កន្ត្រាក់​ខាងលើ​ផងដែរ​៕

អត្ថបទ៖ ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិកប្រកាសជុំថ្មីនៃពន្ធ​លើ​បន្ទះស្រូបពន្លឺព្រះអាទិត្យពីអាស៊ីអាគ្នេយ៍ ​

កីឡា១ ម៉ោង មុន

ក្រុមបញ្ជាការដ្ឋានអង្គរក្ស A ដាក់គោលដៅយកជើងឯក ក្រោយហាត់នៅឥណ្ឌូណេសុី

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការខេត្តកណ្តាល ផ្តន្ទាទោសស្រ្តីជនជាតិហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធការពពោះជំនួស

ជីវិតកម្សាន្ដ២ ម៉ោង មុន

មហាជនចោទថា Dispatch ជាខ្សែរបស់​ HYBE ខណៈតារាក្រោមទ្រនំនេះ មិនដែលលេចធ្លាយចចាមអារ៉ាមសោះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម