ជីវិតកម្សាន្ដ
«ការអាន»បានទាញយុវតី សេង ហ្គេកលី ចេញពីរណ្តៅបាក់ទឹកចិត្ត មកជាអ្នកលើកទឹកចិត្តដ៏មានឥទ្ធិពល
វិបត្តិផ្លូវចិត្ត ជំងឺបាក់ទឹកចិត្ត កំពុងក្លាយជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភមួយនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ។ វិបត្តិនេះ វិបត្តិផ្លូវចិត្ត ជំងឺបាក់ទឹកចិត្ត កំពុងក្លាយជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភមួយនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ។ វិបត្តិនេះ រួមរឹតខ្លាំងទៅលើក្រុមយុវជន យុវតី ដែលបានឆ្លងកាត់រឿងរ៉ាវរន្ធត់ៗនៅក្នុងជីវិតយុវវ័យរបស់គេ និងទៅលើក្រុមយុវជន យុវតីមួយចំនួនដែលពុំទទួលបានការថែទាំ និងភាពកក់ក្តៅពីក្រុមគ្រួសារ។ ជាក់ស្តែង កញ្ញា សេង ហ្គេកលី គឺជាយុវតីម្នាក់ដែលជួបវិបត្តិបាក់ទឹកចិត្តនេះ ប៉ុន្តែ នាងអាចស្រោចស្រង់ខ្លួនឯងវិញបានតាមរយៈការអានសៀវភៅផ្សេងៗជាប់ជានិច្ច។
កើតជានៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម យុវតី សេង ហ្គេកលី គឺជាក្មេងស្រីម្នាក់មិនសូវចូលចិត្តនិយាយស្ដីច្រើន ចូលចិត្តភាពស្ងៀមស្ងាត់ ទៅណាមកណាតែម្នាក់ឯង ដោយសារខ្វះភាពក្លាហាន និងគ្មានទំនុកចិត្តលើខ្លួនឯងទាល់តែសោះ។ ដូច្នេះហើយ រាល់ការសម្រេចចិត្តផ្សេងៗរបស់នាង គឺត្រូវបានឪពុកម្ដាយ ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ជាអ្នកសម្រេចជំនួសទាំងអស់។ ការសម្រេចចិត្តជំនួសពីមនុស្សជុំវិញខ្លួននេះហើយ បានធ្វើឲ្យ ហ្គេកលី ទទួលលទ្ធផលមិនសូវបានល្អ ហើយថែមទាំងរុញច្រាននាងទៅជាបាត់បង់ភាពម្ចាស់ការលើខ្លួនឯង កាន់តែខ្លាចមនុស្សខាងក្រៅ រហូតនាងមានជំងឺបាក់ទឹកចិត្ត។ ជំងឺនេះ ធ្វើឲ្យនាងពិបាកចិត្ត ស្មុគស្មាញ តានតឹងក្នុងចិត្ត ចូលចិត្តនៅតែម្នាក់ឯង មិនហ៊ាននិយាយស្ដីជាមួយអ្នកណាឡើយ។ នាងស្មុគស្មាញក្នុងចិត្ត ដ្បិតទៅធ្វើការឲ្យគេក៏អត់សប្បាយចិត្ត ទៅរៀនត ក៏អត់សប្បាយចិត្ត។
ត្រង់ចំណុចនេះ កញ្ញា សេង ហេ្គកលី បានរំលឹកឡើងវិញបែបថា៖«សម្រាប់ខ្ញុំខ្លួនឯង ខ្ញុំទៅធ្វើការ ទៅរៀនហ្នឹង ខ្ញុំអត់សប្បាយចិត្តទេ បើសួរថាថី ក៏យើងអត់ដឹងដែរ គ្រាន់ដឹងថា ទៅធ្វើការងារហ្នឹង យើងអាចធ្វើការឲ្យគេបាន រៀនហ្នឹង ក៏យើងរៀនបានដែរ។ ប៉ុន្តែសួរថា យើងសប្បាយចិត្តនឹងការរៀន សប្បាយចិត្តនឹងការងារហ្នឹងអត់? អត់ទេ ចឹងធ្វើការបានមួយឆ្នាំ ខ្ញុំក៏សម្រេចចិត្តថាឈប់ហើយ ព្រោះខ្ញុំអត់ស្រឡាញ់ជំនាញហ្នឹងទេ ហើយរៀននៅសាលាហ្នឹងក៏ខ្ញុំឈប់ដែរ អ្នកផ្ទះចាប់ផ្ដើមអត់សប្បាយចិត្ត»។
យុវតី សេង ហ្គេកលី បានរំលឹកបន្តទៀតថា៖ «រៀននៅសាលាតិចណូបានតែមួយឆមាស ក៏ខ្ញុំឈប់ទៀត ព្រោះខ្ញុំគិតថា ខ្លួនឯងអត់ចូលចិត្តជំនាញហ្នឹងទៀតហើយ។ អ៊ីចឹង អ្នកផ្ទះចាប់ផ្ដើមខឹងម្ដងទៀត គាត់ខឹងខ្លាំង ព្រោះអីយើងថា ឈប់ធ្វើការមករៀន ឥលូវយើងមករៀនឈប់រៀនទៀត អ៊ីចឹងគាត់ថា គាត់អត់យល់ពីយើង យើងចង់ធ្វើអីគេ ម៉េចក៏ចាប់នេះតិចចាប់នោះតិច វាខាតទាំងអស់។ ពេលហ្នឹង ខ្ញុំក៏ចាប់ផ្ដើម Depreesion តិចៗហើយ ព្រោះអីយើងអត់ដឹងទៅរកពីណាគេ ព្រោះអ្នកផ្ទះអត់សប្បាយចិត្ត»។
ដ្បិតជំងឺបាក់ទឹកចិត្តនេះ កាចសហាវគួរឲ្យខ្លាច និងជាឃាតករឥតស្រមោលយ៉ាងណាក៏ដោយ ប៉ុន្តែ វាមិនអាចកាច់បំបាក់យុវតី សេង ហ្គេកលី បានឡើយ។ គន្លឹះសំខាន់របស់យុវតី សេង ហ្គេកលី ដែលយកឈ្នះវាបាន គឺការតាំងចិត្តខ្ពស់ និងការអានសៀវភៅផ្សេងៗ។ ពេលដឹងថា ខ្លួនកំពុងមានជំងឺបាក់ទឹកចិត្ត យុវតីសេង ហ្គេកលី មិនបានផ្តេលផ្តួលតាមវាទេ ពោល គឺនាងតែងឆ្លៀតអានសៀវភៅជានិច្ច ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង និងភាពស្មុគស្មាញក្នុងចិត្ត។ បន្ថែមលើនេះ នាងក៏បានចេញទៅធ្វើការងារមួយចំនួនតាមការជ្រើសរើសរបស់ខ្លួនឯង ដើម្បីស្វែងយល់អំពីតម្រូវការ ព្រមទាំងសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។
តាមរយៈការខិតខំប្រឹងប្រែងដោយខ្លួនឯង និងការជំរុញពីក្រុមគ្រួសារផង យុវតី សេង ហ្គេកលី បានរកឃើញចំណុចខ្លាំង និងចំណង់ចំណូលចិត្តរបស់ខ្លួន នោះ គឺការសរសេរសៀវភៅដោយយករឿងរ៉ាវអតីតកាលដែលនាងបានឆ្លងកាត់ច្របាច់បញ្ចេញជាគំនិត ទស្សនៈផ្សេងៗសម្រាប់ជំរុញលើកទឹកចិត្តដល់យុវជន យុវតីផ្សេងទៀត។ នៅពេលសរសេរសៀវភៅនេះ យុវតី សេង ហ្គេកលី ហាក់ភ្លេចថា ខ្លួនមានបញ្ហាបាក់ទឹកចិត្ត ដោយជំនួសមកវិញនូវអារម្មណ៍ស្រស់ស្រាយ មានកម្លាំងចិត្តឡើងវិញ ហើយទទួលបានការសាទរពីក្រុមគ្រួសារ និងមានការគាំទ្រពីសាធារណៈជន ជាពិសេសយុវជនដែលមានបញ្ហាផ្លូវចិត្ត។
ស្នាដៃដំបូងរបស់យុវតី សេង ហ្គេកលី គឺសៀវភៅ«កូនសិស្សជីវិត» ដែលសៀវភៅដ៏តូចច្រឡឹងមួយនេះត្រូវបានចេញផ្សាយកាលពីឆ្នាំ២០២០ ដោយមាន៣ភាគ។ វា គឺផ្តល់អប់រំដល់មនុស្សអំពីមេរៀនជីវិត លើកទឹកចិត្ត និងការផ្ដល់កម្លាំងចិត្ត ដែលអាចឲ្យយុវវ័យសម័យបច្ចុប្បន្នយកមកអាន និងសិក្សាស្វែងយល់បានសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ជាមួយនឹងសៀវភៅនេះ យុវតី សេង ហ្គេកលី ក៏បានផលិតជាវីដេអូលើកទឹកចិត្តខ្លីៗជាច្រើនផ្សេងទៀតផងដែរសម្រាប់ចែករំលែកដល់យុវជនដទៃទៀត។
ក្នុងវ័យ២២ឆ្នាំ យុវតីដែលមានរូបរាងតូចច្រឡឹងរូបនេះ បានជំរុញ និងលើកទឹកចិត្តដល់យុវជនដែលមានជំងឺផ្លូវចិត្តគ្រប់រូប ត្រូវហ៊ាននិយាយបញ្ហាទាំងឡាយរបស់ខ្លួនប្រាប់ក្រុមគ្រួសារ ឬអ្នកជិតដិត ឬស្វែងរកអ្នកប្រឹក្សាយោបល់ ដើម្បីសុំការផ្ដល់យោបល់ និងរកដំណោះស្រាយល្អៗ។ នាង ក៏បានជំរុញលើកទឹកចិត្តអ្នកជំងឺផ្លូវចិត្តទាំងអស់ចំណាយពេលអានសៀវភៅ និងស្ដាប់ព្រះធម៌ឲ្យបានច្រើន ដើម្បីនាំចិត្តឲ្យស្ងប់ និងអាចរំសាយអារម្មណ៍ពិបាកចិត្ត ស្មុគស្មាញ និងតានតឹងក្នុងចិត្តបានល្អប្រសើរ។
ទន្ទឹមនឹងនេះ យុវតី សេង ហ្គេកលី ក៏បានសំណូមពរដល់ឪពុកម្ដាយ អាណាព្យាបាល និងក្រុមគ្រួសារទាំងអស់ គួរបើកចិត្តឲ្យទូលាយស្វែងយល់អំពីភាពចាំបាច់របស់កូនៗក្នុងការបើកសិទ្ធិសេរីភាព និងអនុញ្ញាតឲ្យកូនៗអាចធ្វើសេចក្ដីសម្រេចចិត្តដោយខ្លួនឯងបានដោយគ្មានការបំបិទសិទ្ធិ ឬរារាំង ព្រោះសព្វថ្ងៃ នេះ បញ្ហាផ្លូវចិត្ត កើតឡើងដោយសារទទួលរងសម្ពាធពីឪពុកម្ដាយ អាណាព្យាបាល និងក្រុមគ្រួសារ។ ចំពោះក្រុមយុវជនវិញ យុវតី សេង ហ្គេកលី បានផ្តាំផ្ញើឲ្យពួកគេអានសៀវភៅឲ្យបានច្រើន ព្រោះការអានសៀវភៅអាចផ្លាស់ប្តូរជីវិតរបស់ពួកគេ និងដើម្បីជៀសវាងបញ្ហាផ្លូវចិត្ត ភាពស្មុគស្មាញ និងការតានតឹងក្នុងចិត្ត៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន