Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែកបទ “អូនលែងប្តីហើយ” របស់តារាពហុជំនាញ ខាត់ សុឃីម

បានផុស

នៅ

ខណៈពេលដែលបទចម្រៀង”អូនលែងប្តីហើយ”របស់តារាចម្រៀងអ្នកនាង ខាត់ សុឃីម ត្រូវបាន​បង្ហោះ​ផ្សព្វផ្សាយ​ជា​ផ្លូវការ ​ដើម្បី​ជា​អបអរ​ និង​រាំលេង​កម្សាន្ត​សប្បាយ​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ ដែលមានការគាំទ្រច្រើនលើសការរំពឹងទុកនោះដែរ ក៏ស្រាប់តែមានការរិះគន់លើបទនេះដូចគ្នា។​

May be a closeup of 1 person and standing
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តួយ៉ាង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chhour So pannha​ បាន​បង្ហោះ​សារ​រិះគន់ថា​ “​អូន​លែង​ប្តី​ហើយ​”​ជា​ចម្រៀង​ឆ្នាំ​ខ្លា​ តែ​ខ្ញុំ​យល់ថា​ជា​បទ​មួយ​មិន​សម​រម្យ​នោះទេ​ ហើយ​មើលទៅ​ហាក់​បង្អាប់​តម្លៃ​ស្ត្រី​ខ្មែ រ​ជា​ពន្លឹក​ ព្រោះថា​ស្ត្រី​ខ្មែរ​មិនមែន​លែង​ប្តី​ហើយ​ដើរ​ប្រកាសប្រាប់​គេឯង​ហើយ​ប្រកាស​រក​សង្សារ​ថ្មី (​ប្រុស​ឈ្មោល​)​ដូច​នៅក្នុង​បទ​ចម្រៀង​នោះទេ​។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បន្តថា​ ម្យ៉ាង​ទៀត​ហាក់​ប្រមាថ​ដល់​តម្លៃសង្គម​កម្ពុ​ជា​ ដែល​រាជ​រដ្ឋាភិ​បាល​បាននិងកំពុង​លើកតម្កើង​នូវ​តម្លៃ​ស្ត្រី​ និង​សីល​ធម៌​សង្គម។​ អ្នកមាន​សិទ្ធិ​និពន្ធតែ​ការ​និពន្ធ​ត្រូវ​គិតពី​តម្លៃ​នៃ​សង្គម​សីលធម៌ វប្បធម៌​ប្រពៃណី​ និង​មរតក​ជាតិ​ផង​…​។ ​កុំ​ដើម្បី​តែ​ប្រាក់​ធ្វើតាម​ចិត្ត​ភ្លេច​អស់​រស​និយម​និង​តម្លៃ​ជាតិ។

​ប្រភព​ខាងលើ​ក៏បាន​លើកឡើង​ទៀតថា ​ចំពោះ​ខ្ញុំ​ គឺ​សូម​ប្រកាស​ថ្កោលទោស​ដល់​អ្នក​ដែល​និពន្ធ​បទ​នេះ ​ព្រោះ​វា​មាន​ចរិត​ប្រមាថ​ស្ត្រី​ខ្មែរ​ និង​ផ្សព្វផ្សាយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។ ​អ្នក​យល់​យ៉ាងណា​?​។​ តាម​រិះ​ការរិះគន់​ខាងលើ​នេះដែរ​ គេ​ឃើញ​មតិ​ខ្លះ​បា​ន​បញ្ចេញ​ទស្សនៈគាំទ្រ​ និង​ខ្លះទៀត​មិន​គាំទ្រ​ខណៈមួយ​ចំនួន​កំពុង​បង្ហាញ​ការវែកញែក​ផ្សេងៗ​គ្នា​។​

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ​នេះដែរ​រហូតមក​ទល់​ពេល​នេះ​ គេ​មិនឃើញ​មានប្រតិកម្ម​ពី​តារា​ចម្រៀ​ង​អ្នកនាង ខាត់ សុ​ឃីម និង​ខាង​ផលិតកម្ម ​ឬ​អ្នកនិពន្ធ​នៅឡើយ​ទេ​។​ ប៉ុន្តែ​ភ្លាមៗ​នោះគេ​ ក៏​កត់សម្គាល់​ឃើញ​តារាចម្រៀង​ប្រុស​លោក ឌឿ វិសាល បានចេញមុខការ​ពារ​ និង​បញ្ចេញ​ទស្សនៈលើ​ការរិះគន់​នេះ​ផង​ដែរ​។​

​លោក ឌឿ វិសាល បាន​លើកឡើងថា ​Dear brother ​ខ្ញុំ​គិតថា​ បទ​នេះ​មិន​ខុស​ទេ​មនុស្ស​ស្រី​ ឬ​ប្រុស​មាន​សិទ្ធ​ជ្រើសរើស​សេចក្តីសុខ​របស់​ខ្លួន ​បើ​ជីវិត​គូ​គាត់​មិនមាន​ក្តី​សុខ ​តើ​គាត់​លែងលះ​មិនបាន​មែន​ទេ​? តើ​បន្ទាប់ពី​លែងលះ​គាត់​សប្បាយ ​ឬ​ផ្តើម​ជីវិត​ថ្មី​មិនបាន​មែន​ទេ​? ​តើ​គាត់​គ្មាន​សិទ្ធ​នឹង​រក​អ្នកថ្មី​មែន​ទេ​? ។​ចុះ​បទ​ចម្រៀង​ដែល​និយាយ​ពី​ការផឹក​ស៊ី​គ្រឿង​ស្រវឹង​ម៉េច​ brother​ មិន​ថា​ខុស​ផង​?​ បទ​ផឹក​ស៊ីវាធ្វើឲ្យប៉ះពាល់​អ្វីខ្លះ​ដល់​សង្គមជាតិ​យើង​មនុស្ស​ខូច​សុខភាព​ក្មេងៗ ​ខ្លះ​ធំ​មិនទាន់​ចេះ​ផឹកស៊ី​តើ​ម៉េច​វិញ​?៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤៦ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម