ព័ត៌មានជាតិ
មន្ត្រីចង់ឱ្យមានសំឡេងរោទ៍នៅតាមភ្លើងស្តុប ងាយស្រួលអ្នកពិការភ្នែកធ្វើដំណើរ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានបំណងចង់ឱ្យមានសំឡេងរោទ៍នៅតាមភ្លើងស្តុបពិសេសនៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដែលមានពិការភ្នែកអាចធ្វើដំណើរឆ្លងកាត់តាមស្តុកប្រកបដោយសុខសុវត្តិភាព។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីភាពប្រទាក់ក្រឡា ក្នុងការអនុវត្តរវាងយេនឌ័រពិការភាពនិងសេវាឆ្លើយតប ដើម្បីលើកកម្ពស់ការទទួលបានសេវាដល់សមាជិកក្រុមការងារបញ្រ្ចបយេនឌ័រ ក្រសួងសង្គមកិច្ច នៅថ្ងៃទី១៨មេសា លោកឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាសកម្មភាពជនពិការបានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងកំពុងគិតគូរថានៅតាមភ្លើងស្តុបនីមួយៗនៅក្នុងរាជធានីភ្នំពេញ គួរតែមានសំឡេងរោទ៍សម្រាប់ឱ្យបងប្អូនពិការភ្នែកអាចធ្វើដំណើរឆ្លងកាត់បានដោយសុខសុវត្តិភាព។
លោកបានបន្តទៀតថា «យើងកំពុងគិតគូថានៅរាជធានីភ្នំពេញធ្វើយ៉ាងណាឱ្យភ្លើងស្តុបនីមួយៗ មានសំឡេងសម្រាប់អ្នកពិការភ្នែក អាចធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបបាន។ ដូចនេះសម្រាប់ផែនការឆ្នាំ២០២២ និង២០២៣នេះយ៉ាងហោចណាស់មានភ្លើងស្តុកណាមួយធ្វើជាគំរូ សម្រាប់បងប្អូនពិការភ្នែកធ្វើដំណើរឆ្លងកាត់»។
លោកបានលើកឧទាហរណ៍ថា« ឥឡូវនេះនៅផ្សារទំនើបមួយចំនួនបានចាប់ផ្តើមអនុវត្តហើយដូចជាផ្សារទំនើបអ៊ីអននៅពេលដែលឡើងជណ្តើរយន្តមានឭសំឡេងរោលជាន់ទី១ទី២ទី៣ ដែលការរោលជាសំឡេងនេះមិនមែនសម្រាប់ប្រជាជនទូទៅនោះទេគឺសម្រាប់បងប្អូនពិការភ្នែក ដែលមិនអាចមើលឃើញជាន់ណាៗបានគឺអាចស្តាប់សំឡេងរោទ៍។អីចឹងពេលគាត់ចុចបូតុងទៅអាចដឹងថាជាន់ណាដែលគាត់ត្រូវទៅ។ នេះគឺជាការជួយសម្រួលដល់បងប្អូនពិការភ្នែក»។
លោកបានបន្ថែមទៀតថា ដូចនេះយើងក៏ចង់ឱ្យនៅតាមភ្លើងស្តុកនីមួយៗមានសំឡេងដូចនៅតាមជណ្តើរយន្តតាមផ្សារទំនើបដើម្បីងាយស្រួលដល់អ្នកមានពិការភ្នែកអាចស្តាប់ឭនិងដឹងថាសំឡេងណាដែលត្រូវឈបនិងសំឡេងណាដែលត្រូវបន្តធ្វើដំណើរទៅបាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ