ព័ត៌មានអន្ដរជាតិ
ស៊ែប៊ី ពន្យល់មូលហេតុ មិនដាក់ទណ្ឌកម្ម រុស្ស៊ី ដូចគេ
ប្រទេសស៊ែប៊ី ចាត់ទុកការដាក់ទណ្ឌកម្មណាមួយលើរុស្ស៊ី ជារឿងអសីលធម៌ និងគ្មានន័យ ដូច្នេះហើយ ខ្លួនមិនមានបំណងចូលរួមដាក់សម្ពាធទូទៅទេ។ រឿងនេះ ត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យទី១៧ខែមេសាដោយប្រមុខរដ្ឋ Alexander Vucic។
លោកបានពន្យល់ នៅលើប៉ុស្តិ៍ទូរទស្សន៍ Pink.rs ថា “នៅពេលខ្ញុំដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយខ្ញុំនឹងទទួលបានរង្វាន់គ្រប់ទីកន្លែង ខ្ញុំនឹងក្លាយជាអ្នកប្រជាធិបតេយ្យល្អបំផុត។ ប៉ុន្តែវាជារឿងអសីលធម៌ក្នុងការដាក់ទណ្ឌកម្ម ហើយក្រៅពីនេះ វាមិននាំមកនូវលទ្ធផលនោះទេ”។
លើសពីនេះ លោក Vucic បានរំលឹកថា រុស្ស៊ីតែងតែគាំទ្រប្រទេសស៊ែប៊ី ក្នុងបញ្ហាបូរណភាពទឹកដី និងការការពារផលប្រយោជន៍ជាតិ។
លោកបានបន្ថែមថា “សូមកុំភ្លេចឆ្នាំ២០១៥ និងគំនិតផ្តួចផ្តើមរបស់អង់គ្លេស ដែលដាក់បញ្ចូលការប្រកាសជនជាតិស៊ែប ជាប្រជាជនមានទោសពីបទប្រល័យពូជសាសន៍”។ លោកនិយាយបែបនេះ ដោយសំដៅលើការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការទទួលស្គាល់ព្រឹត្តិការណ៍នៅ Srebrenica ក្នុងឆ្នាំ១៩៩៥ថា ជាអំពើប្រល័យពូជសាសន៍។ បន្ទាប់មក រុស្ស៊ីបានប្រើអំណាចវេតូរបស់ខ្លួន ដើម្បីបញ្ឈប់ការអនុម័តសេចក្តីសម្រេចនេះ។
នៅព្រឹកថ្ងៃដដែលនោះ លោក Aleksandar Vucic បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី Alexander Botsan-Kharchenko ហើយបានធានាចំពោះអ្នកការទូតថា ប្រទេសស៊ែប៊ី នឹងបន្តទំនាក់ទំនងមិត្តភាព និងភាពជាដៃគូប្រពៃណីជាមួយរុស្ស៊ី និងចិន។
កាលពីថ្ងៃទី៧ខែមេសា លោក Vucic បានសង្កត់ធ្ងន់ថា ស៊ែប៊ីនៅតែជាប្រទេសមួយ ក្នុងទ្វីបអឺរ៉ុបដែលបដិសេធ ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។ ជាមួយគ្នានេះ ការគាំទ្ររបស់ភាគីស៊ែប៊ី ចំពោះការដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺដោយសារតែសម្ពាធ និងការគំរាមកំហែងពីលោកខាងលិច។
គួរបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួន បានដាក់ទណ្ឌកម្មបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេស អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Oopstop
ចុចអាន៖ រុស្ស៊ី បង្ហាញឈ្មោះប្រទេស មានទាហានស៊ីឈ្មួលប្រយុទ្ធនៅអ៊ុយក្រែន ច្រើនជាងគេបំផុត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ