ព័ត៌មានអន្ដរជាតិ
ឥណ្ឌាត្រូវបានចោទពីការប៉ុនប៉ងពន្យារពេលការពិនិត្យតួលេខស្លាប់ដោយកូវីដរបស់ WHO
ប្រទេសឥណ្ឌាត្រូវបានចោទប្រកាន់ពីការប៉ុនប៉ងពន្យារពេលលើកិច្ចប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីពិនិត្យឡើងវិញនូវតួលេខអ្នកស្លាប់ទូទាំងពិភពលោកដោយជំងឺកូវីដ-១៩ បន្ទាប់ពីការគណនារបស់ខ្លួនថា ឥណ្ឌាមានអ្នកស្លាប់តាមការប៉ាន់ស្មាន៣.៥លាននាក់។
ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ជាផ្លូវការរបស់ឥណ្ឌាគឺ ៥២០ ០០០នាក់។ ប៉ុន្តែបើយោងតាមការវិភាគ និងស៊ើបអង្កេតស៊ីជម្រៅក្នុងទិន្នន័យរបស់ WHO តួលេខស្លាប់សរុបជាង៤លាននាក់ដែលអាចជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេបំផុតក្នុងពិភពលោក។
តួលេខនេះបានកើនឡើងជាមួយនឹងការប៉ាន់ស្មានមុនៗរបស់អ្នកវិទ្យាសាស្ត្រ អ្នកវិភាគទិន្នន័យ និងកាសែតវេជ្ជសាស្ត្រថា ចំនួនស្លាប់ពិតប្រាកដដោយកូវីដនៅឥណ្ឌាគឺច្រើនជាងតួលេខផ្លូវការដល់ទៅ១០ដង។
បន្ទាប់ពីប្រទេសនេះត្រូវបានវាយប្រហារខ្លាំងក្នុងរលកទី២កាលពីខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាល និងអាជ្ញាធររដ្ឋនានារបស់ឥណ្ឌាត្រូវបានចោទប្រកាន់ពីការបិទបាំងតួលេខពិតប្រាកដនៃអ្នកស្លាប់ដោយកូវីដដើម្បីបង្វែរការចាប់អារម្មណ៍ពីការអនុវត្តមិនពេញលេញរបស់ខ្លួនក្នុងការទប់ស្កាត់ ឬវិធានការសុខាភិបាល និងបរិក្ខាពេទ្យ។
យោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោកចង់បញ្ចេញទិន្នន័យនៅក្នុងខែមករា ប៉ុន្តែទទួលបានការជំរុញឲ្យពិចារណាយ៉ាងខ្លាំងពីរដ្ឋាភិបាលឥណ្ឌាដែលបដិសេធទទួលយកតួលេខ និងវិធីសាស្ត្រ។
អង្គការ WHO បានបញ្ជាក់ថា ឥឡូវនេះខ្លួនមានបំណងចេញទិន្នន័យដែលបានត្រួតពិនិត្យឡើងវិញក្នុងខែនេះដែលតាមការប៉ាន់ស្មានមនុស្ស១៥លាននាក់បានស្លាប់ដោយកូវីដទូទាំងពិភពលោកដែលច្រើនជាង២ដងនៃការស្លាប់ដែលគេដឹងបច្ចុប្បន្ននេះថា ជាង៦លាននាក់។
ថ្លែងទៅកាន់កាសែត New York Times ដែលការចោទប្រកាន់ត្រូវបានធ្វើឡើង រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនស្ថិតក្នុងការពិភាក្សាជាមួយ WHO។ និយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចោទប្រកាន់ពីការធ្វើគំរូគណិតវិទ្យាគឺ “មានចម្ងល់” និងតាមស្ថិតិ “មិនអាចបញ្ជាក់បាន”ថា ៖«ការជំទាស់ជាមូលដ្ឋានរបស់ឥណ្ឌាមិនទទួលយកលទ្ធផល (អ្វីក៏ដោយ ពួកគេអាចមាន) ប៉ុន្តែវិធីសាស្ត្រអាចមានដូចគ្នា»។
ទោះបីជាយ៉ាងណា លោក Jon Wakefield សាស្ត្រាចារ្យស្ថិតិ និងជីវស្ថិតិនៅសាកលវិទ្យាល័យវ៉ាស៊ីនតោនដែលជាអ្នកពាក់ព័ន្ធនឹងការធ្វើគំរូសម្រាប់ WHO បានចេញសេចក្តីថ្លែងការណ៍មួយដែលពន្យល់ពីវិធីសាស្ត្រយ៉ាងលំអិត និងបានបដិសេធពីការអះអាងរបស់រដ្ឋាភិបាលឥណ្ឌាអំពីភាពត្រឹមត្រូវនៃការធ្វើគំរូ។
មានការភ័យខ្លាចថា ឥណ្ឌាអាចប្រឈមនឹងរលកនៃមេរោគឆ្លងដែលជិតមកដល់មួយទៀត បន្ទាប់ពីករណីប្រចាំថ្ងៃបានកើនឡើង ៩០% ក្នុងសប្តាហ៍នេះ ហើយអត្រានៃលទ្ធផលតេស្តវិជ្ជមានបានកើនឡើងពី ០.៣% ទៅ ០.៨% ដែលភាគច្រើនកើនឡើងនៅទីក្រុងដេលី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Theguardia
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ