Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden មិនមានគម្រោងទៅទីក្រុងកៀវជួបជាមួយលោក Zelensky ឡើយ

បានផុស

នៅ

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា លោកប្រធានាធិបតីអាមេរិក Joe Biden មិនមានគម្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវ ដើម្បីជួបជាមួយលោក Volodymyr Zelensky របស់ប្រទេសអ៊ុយក្រែននោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថា លោក Biden គួរតែទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ពីព្រោះគាត់គឺជា “មេដឹកនាំសហរដ្ឋអាមេរិក” ។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំសូមជូនដំណឹងម្តងទៀត ​គឺគ្មាន​ផែនការ​សម្រាប់លោក​ប្រធានាធិបតី​ទៅ​ទីក្រុងកៀវនោះទេ” ។

ជាចុងក្រោយលោកស្រីបញ្ជាក់ថា មេដឹកនាំអឺរ៉ុបជាច្រើននាក់រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើដំណើរទៅកាន់ទីក្រុងកៀវរួចហើយ ហើយក៏បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនផងដែរ  ដូច្នេះវាអាចចាត់ទុកថាដំណើរនេះគឺតំណាងសហរដ្ឋអាមេរិកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មកស្គាល់មេដឹកនាំល្បីៗជាប់ឈ្មោះជា “ឧក្រិដ្ឋជនសង្គ្រាម” ក្នុងនោះក៏មាន ប៉ុល ពត ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤១ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤៨ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៥២ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម