ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសមត្ថកិច្ចពិនិត្យការលក់ថ្នាំសម្រើបយ៉ាងអនាធិបតេយ្យតាមអនឡាញ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពិនិត្យចំពោះការផ្សព្វផ្សាយ និងការលក់ថ្នាំសម្រើបយ៉ាងអនាធិបតេយ្យតាមប្រព័ន្ធអនឡាញ ខណៈប្រជាពលរដ្ឋ ក៏បានបង្ហាញក្ដី ព្រួយបារម្ភចំពោះការលក់ថ្នាំសម្រើបយ៉ាងព្រោងព្រាតនេះដែរ ។ ប្រជាពលរដ្ឋ បានស្នើសុំក្រសួងស្ថាប័ន ពាក់ព័ន្ធជួយចាត់វិធានការច្បាប់ជាធរមាន ដោយមិនគួរឲ្យមានលក់នៅលើទីផ្សារអនឡាញព្រោងព្រាត បែបនេះទេ ។
ការស្នើបែបនេះរបស់លោក ខៀវ កាញារីទ្ធ បន្ទាប់ពីមានពលរដ្ឋម្នាក់បានផ្ញើសារទៅលោកបង្ហាញការព្រួយបារម្ភចំពោះការអនុញ្ញាឲមានលក់ថ្នាំសម្រើបនៅក្នុងសង្គមកម្ពុជា ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ លើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ៖« សារដែលខ្ញុំទទួលបានពីបុរសជាឪពុកម្នាក់ ខ្ញុំមិនដឹងថាមានពិតឬអត់ទេ តែបើមានគួរតែពិនិត្យដែរ»។
ពាក់ព័ន្ធលើបញ្ហានេះ លោកស្រី ឳ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងសុខាភិបាលមិនដែលអនុញ្ញាតឲមានការផ្សព្វផ្សាយ និងដាក់លក់នូវផលិតផលជំនួយផ្លូវភេទ ជាពិសេសថ្នាំសម្រើបនេះជាសាធារណៈនោះទេ ។ លោកស្រី ថា ការផ្សព្វផ្សាយផលិតផលជំនួយផ្លូវភេទ ឬថ្នាំសម្រើបនេះ មិនត្រឹមត្រូវតាមច្បាប់ឡើយ ខណៈលោកស្រី ក៏ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះការផ្សព្វផ្សាយ និងផលិតផលទាំងអស់នេះ។
ថ្លែងប្រាប់សារព័ត៌មាន«កម្ពុជាថ្មី» នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានឲ្យដឹងថា អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឳសថ និងបទដ្ឋានគតិយុត្តិរបស់ក្រសួងសុខាភិបាលបានកំណត់ថា រាល់ការផ្សព្វផ្សាយផលិតផលសុខភាព ត្រូវតែចុះបញ្ជីកាលនៅក្រសួង និងខ្លឹមសារផ្សព្វផ្សាយក៏ត្រូវស្នើសុំមកក្រសួងសុខាភិបាល។ តែយ៉ាងណាក្ដី លោកស្រី ក៏បានលើកនូវបញ្ហាប្រឈមក្នុងការគ្រប់គ្រងការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ដែលផុតដៃសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ។ អ្នកនាំពាក្យរូបនេះ បានបង្ហាញក្ដីសង្ឃឹមថា ក្រសួងស្ថាប័នជំនាញដែលមានសមត្ថកិច្ចនឹង ជួយពិនិត្យលើការងារនេះឲ្យកាន់តែសកម្មថែមទៀត៕
ដោយ ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន