Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលរកឃើញសារធាតុគីមីបារតលើគ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ»

បានផុស

នៅ

ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងពីការហាមឃាត់ចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល និងរកឃើញមានផ្ទុកសារធាតុគីមីបារតលើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល គឺគ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា មានផ្ទុកធាតុគីមីបារត លើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែកនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។

ជាមួយគ្នានេះ ក្រសួងតម្រូវឲ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលកំពុងចែកចាយផលិតផលនេះ ត្រូវធ្វើការប្រមូល «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» ទាំងអស់ពីទីផ្សារដើម្បីធ្វើការកម្ទេចចោល ។

ក្រសួងសុខាភិបាល នឹងបន្តតាមដានផលិតផលនេះនៅលើទីផ្សារជាបន្តទៀត និងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលនៅតែបន្តចែកចាយឬលក់ផលិតផលខាងលើនេះទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មការគ្រប់គ្រងឱសថជាធរមាន ។

ក្រសួងសុខាភិបាល ក៏សូមអំពាវនាវឲ្យអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការប្រើប្រាស់សាប៊ូ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាលជាបន្តទៀត ព្រោះផលិតផលនេះពុំមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឡើយ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម