KPT+
១០ គន្លឹះងាយៗ សម្រាប់កាត់បន្ថយស្រ្តេស
ការមើលថែខ្លួនឯងជារឿងចាំបាច់បំផុត ដែលយើងរាល់គ្នាត្រូវធ្វើ ដោយសារតែរាងកាយ ចិត្តគំនិតរបស់យើង សិក្តសមទទួលបាននូវការមើលថែ និងសេចក្តីស្រឡាញ់ឱ្យបានដិតដល់ ។

ជាពិសេសក្នុងថ្ងៃដែលយើងជួបប្រទះភាពស្មុគស្មាញខ្លាំង ក្រោយហត់នឿយនឹងការងារ ឬរវល់នឹងការសិក្សា ពេញមួយថ្ងៃ រាងកាយត្រូវការពេលសម្រាក ដើម្បីបន្ថយភាពតានតឹងបានខ្លះ ។ ដូច្នេះហើយ “កម្ពុជាថ្មី” នឹងចែករំលែកនូវវិធីសាស្រ្តទាំង ១០ សម្រាប់កាត់បន្ថយបញ្ហាខាងលើ ។
១. កត់ត្រាគំនិតប្រចាំថ្ងៃរបស់អ្នក
វិធីសាស្រ្តបែបនេះអាចមានភាពលំបាកដល់មនុស្សមួយចំនួន ប៉ុន្តែកត់ត្រានូវអ្វីដែលអ្នកគិតជាប្រចាំថ្ងៃ អាចជួយកាត់បន្ថយបញ្ហាស្រ្តេសបានយ៉ាងមានប្រសិទ្ធភាព។ រឿងអ្វីក៏ដោយ ទាំងល្អ ទាំងមិនល្អ ឱ្យតែវាលេចឡើងក្នុងខួក្បាលរបស់អ្នក អ្នកសរសេរវាចេញទាំងអស់មក។ យើងត្រូវចាំថា យើងជាមនុស្ស ត្រូវមានពេលសម្រាកខ្លះ មិនមែនមនុស្សយន្តដំណើរការ ២៤ ម៉ោង ឡើយ។ ហើយការដែលធ្វើបែបនេះអាចជួយរំឭកដល់ការដឹងគុណ និង ធ្វើឱ្យអ្នករកឃើញនូវអ្វីដែលមានសារៈសំខាន់ពិតប្រាកដនៅក្នុងជិវិត។
២. ថែរក្សាស្បែកឱ្យមានសុខភាពល្អ
ស្បែករបស់មនុស្សជាផ្នែកដែលធំជាងគេនៅក្នុងសេរីរាង្គកាយ។ ដូចនេះ យើងត្រូវតែចេះថែរក្សាសុខភាពស្បែកឱ្យបានល្អ ដើម្បីជួយឱ្យរាងកាយមានភាពស្រស់ស្រាយ។
៣.ស្រូបខ្យល់អាកាសបរិសុទ្ធ
អ្នកទទួលបានអារម្មណ៍ដ៏ស្រស់ស្រាយ នៅពេលចេញទៅដើរលំហែរនៅខាងក្រៅ បន្ទាប់ពីឆ្លងកាត់ថ្ងៃដ៏ស្មុគស្មាញ។បើសិនជាមានសត្វចិញ្ចឹម ដូចជា សុនខ ឬ សត្វ ឆ្មា អ្នកក៏អាចបណ្តើរពួកវាទៅជាមួយផងបានដែរ។ អ្នកមិនបាច់ទៅទីកន្លែងណាឆ្ងាយទេ ត្រឹមចំណាយពេល ១០ នាទី ដើរជិតៗផ្ទះក៏បាន។

៤. ត្រាំក្នុងអាងទឹក
វិធីបែបនេះស្ដាប់មើលទៅដូចជាមិនទំនង ប៉ុន្តែ ការដែលដេកត្រាំក្នុងអាងទឹកពិតជាជួយបន្ធូរអារម្មណ៍យ៉ាងមានប្រសិទ្ធភាពនៅពេលដែលអ្នកអនុវត្តបានត្រឹមត្រូវ។ អ្នកត្រូវចេះជ្រើសរើស ក្លិនដែលអ្នកចូលចិត្ត ដើម្បីជួយលំហែរអារម្មណ៍រអ្នកបាន។ អ្នកគួរសាកល្បងអនុវត្តវិធីមួយនេះបានពី មួយ ទៅ ពីរ សប្តាហ៍ម្តង និងកំុភ្លេចអុជទានក្រអូប ស្តាប់ចម្រៀង ផងអំឡុងពេលនោះ។
៥.ផឹកតែក្តៅៗ
ស្រដៀងគ្នាទៅនឹងវិធីសាស្រ្តខាងលើដែរ អ្នកត្រូវស្គាល់ពីរសជាតិដែលខ្លួនចូលចិត្ត មានដូចជា ស្រ្តបឺរី ស្វាយ បឺរីចម្រុះលាយជាមួយទឹកឃ្មំុ និងរសជាតិផ្កា camomile ជាដើម។ អ្នកក៏អាចប្តូររសជាតិរៀងរាល់ពេលតាមតម្រូវការ ប៉ុន្តែបើអ្នកមានបញ្ហាស្រ្តេសខ្លាំង រសជាតិផ្កា camomile លាយជាមួយទឹកឃ្មំុ អាចជួយឱ្យគេងលក់ស្រួល និងព្យាបាលជម្ងឺគេងមិនលក់ ផងដែរ។ ជាពិសេស សារធាតុប្រឆាំងអុកសីុតកម្មក្នុងទឹកឃ្មំុអាចជួយសម្រួលបញ្ហាសម្ពាធឈាមចុះទាបបាន។

៦. ចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់
ច្បាស់ណាស់ថាគន្លឹះនេះមានភាពងាយស្រួលយល់ចំពោះមនុស្សទូទៅ។ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ឬស្មុគស្មាញខ្លាំង អ្នកអាចណាត់ជួបចំណាយពេលវេលាជាមួយមនុស្សដែលអ្នកស្រឡាញ់ទុកចិត្ត ដូចជា គ្រួសារ និង មិត្តភក្តិ ជាដើម។ ទោះបីជា អ្នកមិនទាន់ចង់និយាយពីបញ្ហារបស់ខ្លួន គ្រាន់តែវត្តមានរបស់ពួកគេ ក៏ផ្តល់ភាពកក់ក្តៅ និង ស្ងប់អារម្មណ៍ ដែរ។
៧. ទស្សនាភាពយន្តបែបមនោសញ្ចេតនា
ប្រភេទភាពយន្តមនោសញ្ចេតនាទាំងនោះ ជួយរំឭកអនុស្សាវរីយ៍ល្អៗឡើងវិញកាលពីនៅក្មេង។ នៅពេលដែលអ្នកដិតអារម្មណ៍ជាមួយសាច់រឿង អ្នកនឹងស្លុងអារម្មណ៍សប្បាយចិត្តទៅតាមនោះដែរ ដោយភ្លេចអស់នូវបញ្ហាមិនសប្បាយចិត្តទាំងឡាយ។ កំុចាំយូរ ឆាប់ទៅមើលរឿងមនោសញ្ចេតនា អមជាមួយតែក្តៅៗ ក្នុងពេលដែលអ្នកតានតឹងខ្លាំង។
៨. ធ្វើសមាធិតាមការណែនាំ

ការធ្វើសមាធិអាចនឹងពិបាកនៅពេលដែលអ្នកមានអារម្មណ៍ស្រ្តេសខ្លាំង ប៉ុន្តែនៅពេលដែលមានអ្នកជំនាញណែនាំពីវិធីសាស្រ្តបានត្រឹមត្រូវ អ្នកនឹងអាចកាត់បន្ថយភាពស្មុគស្មាញបានជោគជ័យ។ ជាមួយគ្នានេះ អ្នកត្រូវស្គាល់ពីចង្វាក់ដង្ហើមរបស់ខ្លួនឯង ដូចជាគ្រប់គ្រងខ្យល់ដង្ហើមក្នុងការសម្រួលដល់ប្រព័ន្ធសរសៃប្រសាទដើម្បីឱ្យរាងកាយមានសុខភាពល្អ។
៩. កាត់ផ្តាច់ការលេងបណ្តាញសង្គមមួយរយៈ
វាពិតជាពិបាកក្នុងការឈប់លេងនូវបណ្តាញសង្គម ក្នុងបរិបទសង្គមបច្ចុប្បន្ននេះ ពីព្រោះយើងមានអារម្មណ៍ថាយើងនឹងកាត់ផ្តាច់ចេញពីពិភពលោកទាំងមូល។ ប៉ុន្តែពេលខ្លះវាមិនមានបញ្ហាអ្វីទេ ដោយការដែលយើងចំណាយពេលមួយថ្ងៃៗនៅលើប្រព័ន្ធ social media វាពិតជាផ្តល់ផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នក។
១០. ស្តាប់ចម្រៀងដែលអ្នកចូលចិត្ត
ជាការពិតណាស់ តន្រ្តីជួយអ្នកឱ្យមានអារម្មណ៍ស្រស់ស្រាយល្អឡើងវិញ។ ទោះបីអ្នកមានអារម្មណ៍បែបណាក៏ដោយ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។ ជាពិសេស នៅពេលស្តាប់ចំបទដែលអ្នកចូលចិត្ត ៕

ប្រែសម្រួលដោយ ៖ លីលី
ប្រភព ៖ Career Girl Daily

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ