Connect with us

កីឡា

U-23 ម៉ាឡេស៊ី ណាត់ប្រកួតមិត្តភាពជាមួយក្រុមដែល U23 កម្ពុជា ធ្លាប់ពិបាកលេងជាមួយថ្មីៗនេះ មុនស៊ីហ្គេមមកដល់

បានផុស

នៅ

ក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម ២៣ ឆ្នាំ ថ្មីៗនេះ ទើបតែបានប្រកាសបញ្ជីឈ្មោះកីឡាករ ៣១ នាក់ ដើម្បីត្រៀមប្រមូលផ្ដុំហ្វឹកហាត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ នៅ​ប្រទេស​វៀតណាម​។​

U-23 ម៉ាឡេស៊ី ស្ថិតនៅ​ពូ​ល B ជាមួយ កម្ពុជា​, ថៃ​, សិង្ហ​បុរី និង​ឡាវ ខណៈ​ក្រុម​រហស្សនាម​ខ្លាដំបង មួយ​នេះ​ គឺ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេក្ខភាព​ដែល​អាច​ប្រជែង​មេ​ដាស ក្នុង​ព្រឹត្តិការណ៍​ដែល​ធ្វើឡើង​រៀងរាល់ ២ ​ឆ្នាំ​ម្ដង នេះ​ផងដែរ​។​

​ក្រឡេកមើល​បញ្ជី​ឈ្មោះ​កីឡាករ លោក Maloney ដែលជា​គ្រូបង្វឹក​បាន​កោះហៅ​កីឡាករ​ចំនួន ១៩​ នាក់​ពី​ក្រុម​ដែល​បាន​នាំ U-23 ម៉ាឡេស៊ី ឆ្លង​ផុត​វគ្គ​ជម្រុះ​ពានរង្វាន់ U-23 Asian Cup ឆ្នាំ​ ២០២២ ដោយ​ឈរ​កំពូល​តារាង​ពូ​ល J ក្នុងការ​ប្រកួត​ជម្រុះ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី ពីថ្ងៃ​ទី​ ២៥-៣១ ខែតុលា ឆ្នាំ ​២០២១​។ ក្រៅពីនេះ​មាន​កីឡាករ ២ ​រូប​ទៀត​មកពី​ក្រុម​ដែល​បាន​លេង​ក្នុង​ពានរង្វាន់ AFF 2022 U-23 Championship នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ពីថ្ងៃ​ទី​ ១៤-២៦ ខែកុម្ភៈ ឆ្នាំ​ ២០២២ ផងដែរ​។ បន្ថែម​ពីលើ​នេះ ម៉ាឡេស៊ី មិនបាន​កោះហៅ​កីឡាករ​ដែល​លើស​អាយុ ២៣​ ឆ្នាំ (៣​នាក់​) មកជួយ​ក្រុម​នេះ​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម​នេះ​នឹង​ចាប់ផ្ដើម​ហ្វឹកហាត់​ពីថ្ងៃ​ទី​ ១៩ នេះ​តទៅ ហើយ​នៅ​ថ្ងៃទី​ ២៩ ខែមេសា នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ដែល​កម្ពុជា ធ្លាប់​ប្រកួត​ជាមួយ​កាលពីពេល​ថ្មីៗ​ក្នុង​ពាន AFF 2022 U-23 Championship យ៉ាង​លំបាក នោះ​គឺ U-23 ទី​ម័​រ​ខាងកើត (​ជា​ក្រុម​ធ្លាប់​យកឈ្នះ U-23 កម្ពុជា​) បន្ទាប់មក​នៅ​ថ្ងៃទី​ ០១ ខែឧសភា ជួប​ក្រុម U-23 ហ្វីលីពីន (​ជា​ក្រុម​ដែល​កម្ពុជា យកឈ្នះ​ទាំង​លំបាក​)​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ ការប្រកួត​ទាំងពីរ​នេះ ម៉ាឡេស៊ី នឹង​រៀបចំ​ជាការ​ប្រកួត​បិទទ្វារ​ផងដែរ ដោយ​ពុំ​អនុញ្ញាតឱ្យ​ទស្សនិកជន​ចូល​ទស្សនា​ឡើយ​។ សូមបញ្ជាក់ថា ក្រុម​នេះ​នឹង​ជួប U-23 កម្ពុជា នៅ​ថ្ងៃទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២២ ក្នុងជំនួប​ចុងក្រោយ ប្រចាំ​ពូ​ល A របស់​កម្ពុជា​៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា១៥ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម