Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការកំពូលចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តី ថៃ លោកស្រី យីងឡាក់

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា តុលាការកំពូលផ្នែកព្រហ្មទណ្ឌសម្រាប់អ្នកកាន់មុខតំណែងនយោបាយ បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ឈីណាវ៉ាត់ ដែលបានគេចខ្លួនពីសំណុំរឿង (Roadshow Thailand 2020) ខណៈដែលចុងចោទទាំងអស់ផ្សេងទៀតបានបដិសេធការចោទប្រកាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅតុលាការកំពូលផ្នែកព្រហ្មទណ្ឌសម្រាប់អ្នកកាន់មុខតំណែងនយោបាយ (ក្រុងបាងកក) បានបើកសវនាការលើកដំបូង (ពិនិត្យសក្ខីកម្ម) ក្នុងសំណុំរឿងដែលគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ជាដើមបណ្តឹងប្តឹងអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ឈីណាវ៉ាត់ ជាចុងចោទទី១ លោក Niwatthamrong អតីតឧបនាយករដ្ឋមន្ត្រីជាចុងចោទទី២ លោក Suranan Vejjajiva អតីតអគ្គលេខាធិការនាយករដ្ឋមន្ត្រីជាចុងចោទទី៣ ក្រុមហ៊ុន Matichon ជាចុងចោទទី៤ ក្រុមហ៊ុន Siam Sport ជាចុងចោទទី៥ និងលោក Rawi Lothong នាយកក្រុមហ៊ុន Siam Sport ជាចុងចោទទី៦ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តកំហុស ឬធ្វេសប្រហែសនឹងកាតព្វកិច្ច ពុករលួយដោយប្រើអំណាចក្នុងមុខតំណែង ក្នុងគោលបំណងមិនឱ្យមានការប្រកួតប្រជែងលើតម្លៃជួលសម្រាប់គម្រោង (Roadshow Thailand 2020) ដោយស្មើភាព ពោលគឺដើម្បីតែប្រយោជន៍ដល់ក្រុមហ៊ុន Matichon និងក្រុមហ៊ុន Siam Sport ក្នុងការរៀបចំគម្រោងទាំងនេះ។

សម្រាប់ព្រឹកថ្ងៃទី១៩ ខែមេសានេះ ជនជាប់ចោទទាំង ៥នាក់បានធ្វើដំណើរមកកាន់តុលាការ លើកលែងតែលោកស្រី យីងឡាក់ ឈីណាវ៉ាត់ ជាជនជាប់ចោទទី១ម្នាក់គត់ ដែលមិនបានមកកាន់តុលាការ ដោយសារលោកស្រីកំពុងស្នាក់នៅក្រៅប្រទេស ប៉ុន្តែជនជាប់ចោទទី១ (លោកស្រី យីងឡាក់) មានមេធាវីតំណាង។

ក្នុងសវនាការ តុលាការកំពូលបានអាន និងអត្ថាធិប្បាយពាក្យបណ្តឹងដល់ចុងចោទរួចរាល់ ប៉ុន្តែជនជាប់ចោទទាំង ៥នាក់ បានបដិសេធការចោទប្រកាន់ និងបានធ្វើលិខិតស្នើសុំពន្យារពេលផ្តល់សក្ខីកម្មដោយតុលាការបានអនុញ្ញាត ហើយនឹងបើកសវនាការលើភស្តុតាងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩ និង ៣០នាទីព្រឹក។

ទន្ទឹមគ្នានេះ តុលាការបានត្រៀមចេញដីកាចាប់ខ្លួនលោកស្រី យីងឡាក់ ជនជាប់ចោទទី១ ដែលមិនចូលខ្លួនមកកាន់តុលាការដោយមិនបានប្រាប់មូលហេតុ ដោយតុលាការយល់ឃើញថា ជនជាប់ចោទមានចេតនាគេចខ្លួន និងបានស្នើឱ្យគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយធ្វើការនាំខ្លួនជនជាប់ចោទឱ្យមកស្តាប់សវនាការ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម