Connect with us

ព័ត៌មានអន្ដរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី អំពាវនាវប្រជាជនមីយ៉ាន់ម៉ា ប្រឹងរួមសាមគ្គីគ្នា

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ារួបរួមសាមគ្គីគ្នា ដើម្បីឱ្យមានការសន្ទនាគ្នាដោយបើកចំហរវាងគ្នាទៅវិញទៅមក និងថាមនុស្សគ្រប់គ្នា សុទ្ធតែមានទស្សនៈខុសៗគ្នា ពិភាក្សា និងជជែកគ្នាដោយភាពអត់ធ្មត់។

Press freedom in Burma: Aung San Suu Kyi on the importance of the news  media - IFEX
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានចាត់ទុកថា នេះគឺជាការសម្តែងមតិដ៏កម្ររបស់លោកស្រី ស៊ូជី បន្ទាប់រដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំមុន ខណៈដែលព័ត៌មានពាក់ព័ន្ធនឹងលោកស្រី ត្រូវបានរដ្ឋាភិបាលយោធាកម្រិត និងការកាត់ក្តី។

មានសេចក្តីថ្លែងការណ៍ជាផ្លូវការដ៏តិចតួចណាស់អំពីការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ហើយមេធាវីរបស់លោកស្រី ក៏ត្រូវបានរដ្ឋាភិបាលយោធាបញ្ជាមិនឱ្យបញ្ចេញព័ត៌មានណាមួយផងដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលយោធាបាននិយាយថា លោកស្រីត្រូវបានកាត់ទោសក្រោមនីតិវិធីច្បាប់ដោយយុត្តិធម៌ពីតុលាការដែលឯករាជ្យ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម