ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចេញឱសានវាទថ្មី ឲ្យកងទ័ពអ៊ុយក្រែននៅទីក្រុង Mariupol ដាក់អាវុធចុះ
នៅថ្ងៃពុធទី២០ខែមេសានេះ ក្រសួងការពារជាតិរុស្ស៊ី បានអំពាវនាវជាថ្មីម្តងទៀត ដល់កងទ័ពអ៊ុយក្រែន ដែលឈរជើងនៅខាងក្នុងរោងចក្រដែក Azovstal នៃទីក្រុង Mariupol ត្រូវដាក់អាវុធចុះ។
ទីក្រុង Mariupol ត្រូវបានឡោមព័ទ្ធដោយការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែកងវរសេនាតូច Azov របស់អ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា នៅតែឈរជើងក្នុងរោងចក្រ Azovstal ដែលជារោងចក្រផលិតដែកដ៏ធំមួយ។
កងទ័ពរុស្ស៊ី នឹងអនុវត្តបទឈប់បាញ់ នៅពេលសំណើនេះចូលជាធរមាន ដោយចាប់ផ្តើមពីម៉ោង ១១:០០ ថ្ងៃទី២០ខែមេសាទៅ។
យ៉ាងណាក្តី ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានទាហានអ៊ុយក្រែនណាម្នាក់ ទទួលយកសំណើនេះទេ។
យោធារុស្ស៊ីនិយាយថា ខ្លួនបានគ្រប់គ្រងស្ទើរតែទាំងអស់នៃទីក្រុង Mariupol ប៉ុន្តែមន្ត្រីអ៊ុយក្រែនទទូចថា ទាហានដែលនៅសល់របស់ពួកគេនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ UN បញ្ជាក់ពីចំនួនជនស៊ីវិលស្លាប់ និងរបួសនៅ អ៊ុយក្រែន
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន