Connect with us

KPT+

គេងមិនបានគ្រប់គ្រាន់ អាចបង្កជាបញ្ហាសុខភាពច្រើនយ៉ាង

បានផុស

នៅ

ការគេងគឺជាទម្លាប់មួយសំខាន់ក្នុងចំណោមទម្លាប់ទាំងបីប្រចាំថ្ងៃ ដែលបុរសៗគ្នាយើងគួរដឹង។ ជាក់ស្ដែងប្រសិន​បើ​យើងញ៉ាំអាហារគ្រប់គ្រាន់ ហាត់ប្រាណបានគ្រប់គ្រាន់ ប៉ុន្ដែយើងមិនបានគេងបានគ្រប់គ្រាន់នោះទេ ក៏សុខភាពមិនអាចរឹងមាំដូចអ្វីដែលយើងចង់បានដែរ។ បើយោងតាមការលើកឡើងរបស់អ្នកស្រី Michelle Drerup អ្នកជំនាញផ្នែកសុខភាព នៃការគេង បានមានប្រសាសន៍ថា អ្នកគ្រប់គ្នាតែងតែមានអារម្មណ៍ស្រស់ស្រាយប្រសិនបើគេងបានគ្រប់គ្រាន់ ហើយពេលវេលា នៃការគេងក៏​អាច​ប្រែ​ប្រួល​ទៅ​តាម​វ័យ​ដែរ​៖

  • វ័យ ៦៥ ឆ្នាំឡើង គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៨ ម៉ោង
  • វ័យ១៨ទៅ៦៤ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៩ ម៉ោង
  • វ័យ ១៤ទៅ១៧ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៨ ទៅ ១០ ម៉ោង
  • វ័យ ៦ទៅ១៣ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៩ ទៅ ១១ ម៉ោង
  • អាយុ ៣ទៅ៥ឆ្នាំគួរតែគេងឲ្យបាន ១០ទៅ ១៣ម៉ោង
  • ក្មេងអាយុ ១ទៅ ២ឆ្នាំគួរតែគេងឲ្យបាន ១១ទៅ ១៤ម៉ោង
  • និង ទារកអាយុចាប់ពី៤ទៅ ១១ខែគួរតែគេងឲ្យបាន ១២ ទៅ១៥ម៉ោង
  • ទារកទើបកើតរហូតដល់៣ខែ គួរតែគេងឲ្យបាន ១៤ ទៅ១៧ម៉ោង

ប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់នឹងប៉ះពាល់អ្វីខ្លះដល់សុខភាព?

ប្រសិនជាយើងគេងមិនបានគ្រប់គ្រាន់នឹងបង្កបញ្ហាមួយចំនួនដូចជា៖

– អាចធ្វើឲ្យយើងខ្វះការប្រុងប្រយ័ត្ន ពីព្រោះថាការគេងមិនបានគ្រប់់គ្រាន់អាចបណ្ដាលឲ្យរំខានទៅដល់អារម្មណ៍ និងស្មារតីទាំងមូល។ ការគេងមិនបានគ្រប់គ្រាន់ខ្វះត្រឹមតែ១ម៉ោងកន្លះ ក៏អាចប៉ះពាល់ទៅដល់សុខភាពផ្លូវអារម្មណ៍បានដែរ។

-ប៉ះពាល់ទៅដល់ទំនាក់ទំនង ពិតមែនហើយថាការគេងមិនគ្រប់ក៏អាចប៉ះពាល់ទៅដល់អារម្មណ៍ជាខ្លាំង ដែលអត្រាអ្នកដែលមានបទពិសោធន៍គេងមិនបានគ្រប់គ្រាន់គឺអាចមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង និងអាចបង្កឲ្យមានទំនាស់ជាមួយនឹងអ្នកជុំវិញខ្លួន។

-ចុះខ្សោយលទ្ធភាពការងារប្រចាំថ្ងៃ ដោយហេតុនៅពេលដែលយើងគេងពេលយប់មិនបានគ្រប់គ្រាន់ គឺនឹងធ្វើឲ្យយើងចុះខ្សោយថាមពល អស់កម្លាំង ស្ងាបគ្រប់ពេល ងុយគេង រាងកាយមិនសូវសកម្មជាមួយនឹងការងារជុំវិញខ្លួន កាន់តែសំខាន់ទៀតនោះ គុណភាពនៃការចងចាំក៏ធ្លាក់ចុះផងដែរ។

-អាចគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះថា កាលដែលគេងមិនគ្រប់គ្រាន់ពេលយប់គឺបណ្ដាលឲ្យយើងមានអារម្មណ៍ងុយគេង ឬងោកក្នុងកំលុងពេលបើកបរពេលថ្ងៃ ដូច្នេះគ្រោះថ្នាក់ចរាចរណ៍ក៏អាចនឹងកើតមានច្រើនជាយថាហេតុ។

អ្នកស្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនជាយើងនៅតែបន្ដទម្លាប់គេងមិនបានគ្រប់គ្រាន់ជាប្រចាំ នោះ​សុខភាពនឹងប្រឈមកើតមានជំងឺមួយគឺ ជំងឺគេងមិនលក់ជាប្រចាំ ដែលជំងឺនេះនឹងបង្កជាជំងឺផ្សេងៗ​ទៀតជាច្រើនដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម បេះដូង ជ្រុះសក់ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើចំពោះបុរសៗដែលមានមាឌធាត់ អាចប្រឈមជំងឺ បាក់ទឹកចិត្ដ ចុះខ្សោយប្រព័ន្ធភាពស៊ាំ និង សមត្ថភាពផ្លូវ​ភេទក៏ចុះខ្សោយផងដែរ។ ជំងឺគេងមិនលក់ជាប្រចាំ ក៏អាចបង្កហារនិភ័យផ្សេងៗជាច្រើនទៀតដល់រាងកាយខាងក្រៅដូចជា ភាពចាស់ឆាប់ជ្រួញមុនអាយុ ស្បែកស្រអាប់ និងខ្មៅរង្វង់ភ្នែក។ មិនត្រឹមតែប៉ុណ្ណោះ ការគេងមិនលក់ ក៏អាចបង្កឲ្យកើនឡើងបរិមាណ អ័រម៉ូន cortisol ដែលជាអ័រម៉ូនស្ដ្រេសនៅក្នុងរាងកាយធ្វើការយ៉ាងជិតស្និតជាមួយនឹងខួរក្បាល និងក៏អាចប៉ះពាល់ទៅដល់ ខូឡេជែន ដែលជាប្រូតេអ៊ីនយ៉ាងសំខាន់ជួយចិញ្ចឹមស្បែកឲ្យមានភាពរលោង និងភ្លឺថ្លា។​ បុរសៗដែលស្រលាញ់សម្រស់ សុខភាពស្បែកល្អ គួរតែគិតគូរលើការគេងឲ្យបានគ្រប់គ្រាន់៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ភ្ញាក់ពីគេងកណ្ដាលយប់ ស្រាប់តែឃ្លាន គួរញ៉ាំអាហារអ្វីល្អ សម្រាប់សុខភាព

ចុចអាន៖ប្រយោជន៍ ៤ យ៉ាង ពីការច្រៀងនៅក្នុងបន្ទប់ទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ព័ត៌មានជាតិ២៩ នាទីutes មុន

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ជើង​ហោះ​ហើរនិងខ្សែរថភ្លើងរាប់សិបនៅ​ឥណ្ឌា​​ពន្យាពេល​​ ព្រោះ​អ័ព្ទ​ដ៏​ក្រាស់​​

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ព័ត៌មានជាតិ៣៧ នាទីutes មុន

គិតគួរ​ដល់​សុវត្ថិភាពសិស្ស សាលាបឋមសិក្សាអញ្ចាញ​ ទប់ស្កាត់ការ​លក់​ចំណីអាហារ ភេសជ្ជៈ​ផ្អែម​​ប៉ះពាល់​សុខភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លើក​ដំបូង! អ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម