Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​​រដ្ឋ​មន្ត្រី​​អង់គ្លេស​​ Johnson​ សុំ​ទោស​​សភា ក្រោយ​​ពិន័យ​​​បំពាន​​ច្បាប់​​កូវីដ

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក Boris Johnson កាល​ពី​ថ្ងៃ​អង្គារ៍​បាន​ធ្វើ​ការ​សុំ​ទោស​ដល់​សភា​សម្រាប់​ការ​បំពាន​ច្បាប់​កូវីដ-១៩​ដោយ​សារ​បាន​ជួបជុំ​គ្នា​ក្នុង​ពិធី​ខួប​កំណើត​របស់​លោកកាល​ពី​​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២០​ បន្ទាប់​ពី​លោក​ត្រូវ​បានប៉ូលិស​​ពិន័យ​កាល​ពី​សប្តាហ៍​មុន។

លោក Boris Johnson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​នាយក​រដ្ឋ​មន្ត្រី Johnson និង​ភរិយា ព្រម​ទាំង​​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក Rishi Sunak ត្រូវ​បាន​ពិន័យ​អំឡុង​ពេល​សភាត្រូវ​បាន​សម្រាក​ក្នុង​ពិធី​បុណ្យ​ Easter។ សមាជិក​សភា​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​​ដើម្បី​សម្រេច​ថា​តើ​លោក Johnson គួរ​ត្រូវ​បាន​ស៊ើប​អង្កេត​ជុំ​វិញ​ការ​អះ​អាង​​ដែល​លោក​បាន​បំភាន់​សភា​ដែល​​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា លោកបាន​គោរព​តាម​ច្បាប់​កូវីដ។

«ខ្ញុំ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ធ្វើ​ការ​​សុំ​ទោស​ភា​អស់​ពី​បេះ​ដូង​របស់​ខ្ញុំ។ នៅ​ពេល​ខ្ញុំ​ទទួល​បាន​សេចក្តី​ជូន​ដំណឹង ខ្ញុំ​ទទួល​ស្គាល់​ការ​ឈឺ​ចាប់ និង​កំហឹង ហើយ​ខ្ញុំ​បាន​និយាយ​ថា ប្រជា​ជន​​មាន​ក្តី​​រំពឹង​ដល់​នាយក​រដ្ឋ​មន្ត្រី​របស់​ពួក​គេ​ល្អ​»។ លោក Johnson បាន​ប្រាប់​អង្គ​សភា និង​បញ្ជាក់​ថា ដំបូង​ឡើយ លោកមិន​បាន​ដឹង​ទេ​​ពី​ការ​ជួប​ជុំ​នោះ​គឺ​ជា​ការ​បំពាន​ច្បាប់​កូវីដ។

លោក​បាន​បន្ថែម​ថា ៖«វា​មិន​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​​ពេល​នោះ ឬ​បន្ត​បន្ទាប់​មក ការ​ជួប​ជុំ​នោះ​គឺ​នៅ​ក្នុង​បន្ទប់​ខុទ្ទកាល័យមុន​ពេល​កិច្ច​ប្រជុំ​ដ៏​សំខាន់​ស្តីពី​យុទ្ធសាស្ត្រ​ទប់​ស្កាត់​កូវីដ-១៩ដែល​អាច​​ជា​ការ​បំពាន​ច្បាប់។ ខ្ញុំ​សូម​និយាយ​ដដែល​ថា នោះ​ជា​កំហុស​របស់​ខ្ញុំ ហើយ​ខ្ញុំ​សូម​អភ័យ​​ទោសចំពោះ​បញ្ហា​នោះ»។

សម្រាប់​ការ​ពិន័យ​ពី​បទ​បំពាន​ច្បាប់​កូវីដ​អាច​ពិន័យ​ជា​ប្រាក់​ចាប់​ពី​៤០​ដុល្លារ​ទៅ​ ១៣០០០​ដុល្លារ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម