ព័ត៌មានអន្ដរជាតិ
អតីតសមាជិកសភាអ៊ុយក្រែន សុំឲ្យលោក ពូទីន បាញ់អាវុធប្រល័យលោក លើប្រទេសរបស់ខ្លួន (មានវីដេអូ)
អតីតសមាជិកសភាអ៊ុយក្រែនម្នាក់ បានជំរុញឲ្យលោក វ្ល៉ាឌីមៀរ ពូទីន ប្រើប្រាស់អាវុធប្រល័យលោក ប្រឆាំងនឹងប្រទេសរបស់ខ្លួន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចងាកទៅរកការប្រើប្រាស់នុយក្លេអ៊ែរ។
លោក Ilya Kiva អ្នកនយោបាយគណបក្សប្រឆាំង ដែលត្រូវបានហាមឃាត់ពីសភាដោយសារ គាំទ្រការលុកលុយរបស់រុស្ស៊ី បានបង្ហោះការអំពាវនាវនេះនៅលើ Channel Telegram របស់គាត់កាលពីថ្ងៃអាទិត្យទី១៧ខែមេសា ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Volodymyr Zelensky ព្រមានថា លោកពូទីនអាចនឹងប្រើនុយក្លេអ៊ែរ។
នៅក្រោមរូបភាពនៃការផ្ទុះនុយក្លេអ៊ែរ, លោក Kiva បានសរសេរថា “ចូរចងចាំ!!! គេខ្លាចហើយគោរពតែអំណាចប៉ុណ្ណោះ!!! លោក Zelensky, អ្នករួមដំណើររបស់គាត់ និងអ្នកអភិរក្សលោកខាងលិច ខ្លាចបំផុតគឺ ការវាយប្រហារដោយប្រើអាវុធប្រល័យលោក របស់រុស្ស៊ី”។
នេះជាអ្វីដែលអាចបញ្ចប់ការប្រឈមមុខដាក់គ្នានាពេលបច្ចុប្បន្ននេះបាន មិនត្រឹមតែជាមួយអាជ្ញាធរអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមួយនឹងលោកខាងលិចទាំងមូល ដែលបានចូលរួមយ៉ាងសកម្ម និងបើកចំហនៅថ្ងៃនេះ ក្នុងជម្លោះយោធាអ៊ុយក្រែនផងដែរ។
លោកបន្តថា “ប្រសិនបើនរណាម្នាក់គិតថា ការធ្វើបែបនេះមិនស្របតាមច្បាប់ សូមចាំថា ប្រទេសលោកខាងលិច បានសរសេរច្បាប់ទាំងនេះដើម្បីផលប្រយោជន៍របស់ខ្លួន ហើយគ្រាន់តែដើម្បីបំផ្លាញអ្នកដែលខ្លាំងជាងខ្លួនប៉ុណ្ណោះ”។
លោកបាននិយាយបែបនេះ បន្ទាប់ពីលោកប្រធានាធិបតី Zelensky ផ្តល់បទសម្ភាសន៍ជាមួយ CNN ដែលក្នុងនោះ លោកបានព្រមានថា បស្ចិមប្រទេស ចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់លទ្ធភាពដែលលោក ពូទីន នឹងងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរឬគីមី ប្រឆាំងនឹងប្រទេសរបស់គាត់។
លោក Zelensky និយាយថា “ពួកគេអាចធ្វើវាបាន។ សម្រាប់ពួកគេ ជីវិតរបស់ប្រជាជន គ្មានន័យអ្វីសោះ នោះហើយជាមូលហេតុដែល។ យើងមិនគួរខ្លាចទេ ប៉ុន្តែត្រូវត្រៀមខ្លួន។ នោះគឺជាសំណួរមិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ខ្ញុំគិតថាសម្រាប់ពិភពលោកទាំងមូល”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក ថា រុស្សីបាត់បង់ ២៥ ភាគរយនៃកម្លាំងប្រយុទ្ធរបស់ខ្លួន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត