ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ នៅទសវត្សរ៍ ៧៩ ឬ៨០ យើងមិនខ្វល់ថា មានអ្វីកើតឡើងនោះទេ គិតតែមួយ គឺធ្វើយ៉ាងណាឱ្យរស់សិន
មានប្រសាសន៏ក្នុងពិធីសម្ពោធសមិទ្ធផលដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា នៅទសវត្សរ៍៧៩ និង ៨០ យើងមិនខ្វល់ថា មានអ្វីកើតឡើងនោះទេ យើងប្រឹងប្រែងធ្វើយ៉ាងណាឱ្យរស់សិន។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅពេលនោះ យើងប្រឹងប្រែងធ្វើយ៉ាងម៉េចទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ដែលនេះគឺជាការខិតខំរបស់យើង។ សម្តេចថា នាពេលនោះដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដៃម្ខាងទៀតត្រូវប្រឹងប្រែងកសាងប្រទេសឡើងវិញពីបាតដៃទទេ។ យើងធ្វើពីទីក្រុងមួយ ដែលគ្មានមនុស្សនៅ មកដល់ដំណាក់កាលទីក្រុងមួយដែលមានការកកស្ទះ ណែនណាន់តាន់តាប់ដោយមនុស្ស ដោយយានជំនិៈ អគារ។
សម្ដេចនាយករដ្ឋមន្ត្រីបានអះអាងថា នៅទីក្រុងភ្នំពេញកាលនោះ រកសំរាមដឹកមិនបានទេ ដោយសារតែគ្មានអ្វីបរិភោគ ប៉ុន្តែមកដល់ដំណាក់កាលនេះមិនដូចគ្នាទេ គ្រាន់តែមិនបានយកសំរាមតែមួយអាទិត្យ គឺពេញទីក្រុងតែម្ដង ដូច្នេះបានជាយើងត្រូវខិតខំធ្វើនូវការងារទាំងឡាយ ដែលយើងត្រូវធ្វើ រួមមានការសុំជំនួយពីមិត្តភ័ក្រ និងកម្ចីពីបរទេសក្នុងការវិនិយោគខ្លួនឯង ដើម្បីកែលម្អ ហើយមិនត្រឹមតែនៅទីក្រុងភ្នំពេញទេ នៅខេត្តដទៃទៀត ក៏ត្រូវធ្វើបែបនេះទៀតដែរ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ជប៉ុនមានផែនការជួយនៅតាមទីតាំងមួយចំនួនទៀត នៅតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយយើងក៏បានធ្វើនៅតាមបណ្ដាទីតាំងមួយចំនួន ដែលដូចជានៅខេត្តព្រះសីហនុជាដើម ដែលយើងត្រូវសម្អាតសិន មុននឹងទម្លាក់ចូលសមុទ្រ។
គម្រោងសាងសង់សំណង់ ដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ប្រើរយៈពេលសាងសង់ប្រមាណជា៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។ គម្រោងនេះ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក ដោយបានចំណាយថវិកាប្រមាណ ៣៦លានដុល្លាអាមេរិក៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១៩ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក