Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំជាន់ខ្ពស់ក្រុម ISIS ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស ដោយសម្ព័ន្ធមិត្តអាហ្វ្រិក

បានផុស

នៅ

គេហទំព័រព័ត៌មានរបស់ប្រទេសនីហ្សេរីយ៉ា Leadership បាននិយាយកាលពីថ្ងៃអង្គារថា មេដឹកនាំជាន់ខ្ពស់នៃក្រុម ISIS នៅអាហ្រ្វិកខាងលិច (ISWA) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយសម្ព័ន្ធមិត្តអាហ្រ្វិកនៅឯគោលដៅរបស់ក្រុមជីហាដក្នុងតំបន់អាង Chad Basin ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានប្រាប់សារព័ត៌មានថា លោក Ammar Bin-Umar ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការសន្តិសុខមួយដែលបានធ្វើឡើងកាលពីសប្តាហ៍មុនដោយកងកម្លាំងអាកាសនៃប្រទេសនីហ្សេ និងនីហ្សេរីយ៉ា ។

សារព័ត៌មាន Leadership បានចុះផ្សាយទៀតថា “លោក Bin-Umar គឺស្ថិតក្នុងចំណោមគណៈកម្មាធិការសន្ទនាកំពូលរបស់ក្រុម ISIS Mujahedeens ដែលត្រូវបានដាក់ពង្រាយបន្ថែមទៅកាន់ក្រុម Boko Haram នៅខេត្ត West Africa ក្នុងខែកុម្ភៈ ឆ្នាំ ២០២២” ។

ភេរវករតែងតែមានសកម្មភាពនៅក្នុងតំបន់អាង Chad Basin ជាកន្លែងដែលពួកសកម្មប្រយុទ្ធចូលរួមនៅក្នុងការបះបោរប្រឆាំងនឹងប្រទេសនីហ្សេរីយ៉ា កាមេរូន ឆាដ និងនីហ្សេរីយ៉ា ។

ទន្ទឹមនោះសម្ព័ន្ធមិត្ត​ទាំង​ ៤ ក៏បាន​បង្កើត​ក្រុម​ការងារ​ចម្រុះ​ជាតិ​សាសន៍​មួយផងដែរ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សាខា​ក្រុម​ ISIS ក្នុងតំបន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម