ជីវិតកម្សាន្ដ
ទម្រាំមានថ្ងៃនេះ មាស នីតា ហែលឆ្លងជីវិតកម្សត់ជាច្រើន មានម្ដាយ និងបងប្រុសជាអ្នកបោសសំរាម
ទស្សនិកជនបានដឹង និងស្គាល់គ្រប់គ្នាហើយចំពោះតារាចម្រៀង មាស នីតា ឬហៅ ចែសារ៉ុង ដែលផ្ទុះចម្រូងចម្រាសការច្រៀងCoverនៅបទ ផ្លូវណាទៅផ្ទះម៉ែក្មេក។

ដោយឡែកបើងាកមកចាប់អារម្មណ៍ពីជីវប្រវត្តិ និងជីវិតតស៊ូរបស់ មាស នីតា ប្រហែលជាមិនទាន់ត្រូវបានអ្នកគាំទ្រ និងមហាជនណាម្នាក់បានដឹងទេថា តើនាងជួបការលំបាក និងធ្លាប់មានប្រវត្តិយ៉ាងណានៅឡើយទេ។ ដូច្នេះដើម្បីស្រាយនូវចម្ងល់ខ្លះៗដល់អ្នកគាំទ្រ ថ្ងៃនេះកម្ពុជាថ្មី សូមនាំអារម្មណ៍ប្រិយមិត្តមកដឹងពីរឿងរ៉ាវជីវិតមួយចំនួនរបស់កញ្ញា មាស នីតា ដូចខាងក្រោម

ឆ្លើយនឹងសំនួរ មាស នីតា បានប្រាប់កម្ពុជាថ្មីដូច្នេះថា ឈ្មោះពិតរបស់ខ្ញុំ គឺ ពៅ ស្រីមាស ដែលបងប្អូនភាគច្រើនស្គាល់ខ្ញុំជា មាស នីតា ខ្ញុំមានអាយុ ២៥ ឆ្នាំនឹងមានស្រុកកំណើតនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។ ខ្ញុំមានបងប្អូនពីរនាក់ ប្រុស ១ ស្រី ១ ខ្ញុំជាកូនពៅហើយគ្រួសារខ្ញុំមានសមាជិកតិចណាស់ ខ្ញុំចេញមកពីគ្រួសារក្រីក្រដែលឪពុកខ្ញុំបានបោះបង់ និងទៅចោលម្តាយខ្ញុំតាំងពីខ្ញុំទម្ងន់ក្នុងផ្ទៃ។

នីតា និយាយបន្តថា កន្លងមកម៉ែនឹងបងប្រុសខ្ញុំជាអ្នកបោសសំរាមតាមផ្លូវ បងប្រុសខ្ញុំក្រៅពីបោសសំរាមគាត់ទៅលក់កាសែតវ៉ៃសារ៉ាស្បែកជើងឲ្យគេ ចំណែកម៉ែទំនេរពីការងារបោសសំរាម គឺគាត់ទៅស៊ីឈ្នួលលាងចាន បោកខោអាវតាមផ្ទះឲ្យគេដើម្បីយកលុយមកចិញ្ចឹមខ្ញុំ(ពេលនោះខ្ញុំនៅតូច)។ក្រោយពីខ្ញុំបានអាយុ ៥ ទៅ ៦ ឆ្នាំ ខ្ញុំក៏បានដើរលក់ផ្កាក្នុងហាង ចំណែកការស្រលាញ់សិល្បៈនេះ គឺដុងពីកំណើតខ្ញុំមកម្ល៉េះ។ ពេលខ្ញុំលក់ផ្កាបណ្តើរពេលគេទិញបានមួយ ខ្ញុំក៏ច្រៀងជូនពួកគាត់មួយបទ ហើយពួកគាត់សរសើរសំឡេងនឹងភាពក្លាហានរបស់ខ្ញុំ គាត់ក៏ជួយទិញទាំងអស់។


កញ្ញា មាស នីតា បាននិយាយទៀតថា ក្រោយមកទៀតនាងអាយុ ១៦ ក៏បានសុំចូលច្រៀងនៅហាងមួយកន្លែងពេលដែលចូលច្រៀង គឺប្រាប់គេថាអាយុ ១៨ ទើបគេឲ្យចូលច្រៀង ហើយបើប្រាប់ត្រង់គេអត់ឲ្យធ្វើការទេ។ នាងថា កាលនោះគ្រួសារនាងជួបការលំបាក ដូច្នេះក៏ត្រូវធ្វើការផងរៀនផង បន្ទាប់មកការងារក៏ចេះតែមានភាពរីកចម្រើនហើយនាងក៏កាត់បន្ថយការសិក្សាជាហេតុនាំឲ្យការរៀននោះមិនបានចប់ថ្នាក់ឡើយ ពោលគឺឈប់រៀនត្រឹមទី ១១ រួចក៏បន្តច្រៀងរហូតដល់សព្វថ្ងៃ។ក្រៅពីការច្រៀងនាងក៏កំពុងរៀនជំនាញផ្នែកសំអាងផងដែរ៕



អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច