KPT+
ទម្លាប់ជាប្រចាំទាំង ៨ ដើម្បីកសាងទំនុកចិត្តលើខ្លួនឯងជាងមុន
ទំនុកចិត្តជារឿងដ៏សំខាន់មួយ សម្រាប់មនុស្សគ្រប់គ្នាក្នុងជីវិតប្រចាំថ្ងៃ ប៉ុន្តែវានៅតែជាបញ្ហាដល់មនុស្សមួយចំនួន ក្នុងការកសាងវាឡើងមក ដូចជាការជម្នះភាពភ័យខ្លាចរបស់ខ្លួនឯងជាដើម។
អត្ថបទខាងក្រោមនេះ នឹងបញ្ជក់ពីគន្លឹះមួយចំនួន ដើម្បីបណ្ដុះភាពក្លាហាន ដែលជួយឱ្យសម្រចគោលដៅរបស់អ្នកបានល្អប្រសើរជាងមុន។
១. កត់ត្រារាល់សមិទ្ធផល និងស្នាដៃរបស់អ្នក មនុស្សភាគច្រើនតែងតែមើលរំលងនូវចំណុចមួយនេះ ដោយភ្លេចគិតពី សមិទ្ធផលដែលខ្លួនបានសម្រេចនាពេលកន្លងមក។ ការឆ្លុះបញ្ចាំងពីអ្វីដែលខ្លួនអ្នកបានសម្រេច ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាផ្តល់ឱ្យអ្នកនូវទស្សនៈដ៏ល្អ និងមានភាពសមប្រកប។ ជាពិសេស វាក៏ផ្ដល់ជាឧទាហរណ៍ជាក់ស្ដែងបង្ហាញពីឧបសគ្គទាំងឡាយដែលអ្នកអាចជម្នះបាន ហើយនេះប្រៀបបានជាកម្លាំងចលករមួយ ជួយអ្នកនៅពេលមានបញ្ហាប្រឈមផ្សេងៗទៀតនាពេលអនាគត។
២. លុបបំបាត់ការគិតមិនល្អ ការគិតមិនល្អដូចជាភាពភ័យខ្លាច បានទាញយកភាពបរាជ័យ និងច្រានចោលក្តីសុបិនរបស់អ្នក។ ជាទូទៅ គេតែងតែសង្កេតឃើញថា ការភ័យទុកមុន វាមិនកើតឡើងក្លាយជាការពិតដូចអ្វីដែលអ្នកគិតនោះទេ។ ទោះបីជាកម្រិតនៃភាពភ័យខ្លាច តែងតែលេចចេញជាវត្តមានក៏ដោយ ប្រសិនបើអ្នករៀនទទួលស្គាល់និងចេះគ្រប់គ្រងការគិតមិនល្អទាំងនោះ អ្នកមិនបាច់ឱ្យវាមានឥទ្ធិពលមកលើលទ្ធផលការងាររបស់អ្នកនោះទេ។
៣. រៀនតាមបុគ្គលក្លាហាន អ្នកជំនាញបានលើកជាឧទាហរណ៍ ទាក់ទងនឹងមនុស្សមួយចំនួនដែលមានភាពប៉ិនប្រសប់ចំពោះការប្រាស្រ័យទាក់ទងក្នុងកិច្ចសន្ទនាជាមួយដៃគូអតិថិជនរបស់ពួកគេ។ ដើម្បីឱ្យដំណើរការនេះប្រពឹត្តទៅបាន អ្នកត្រូវមានភាពជឿជាក់លើខ្លួនឯងជាមុន។ ប៉ុន្តែប្រសិនបើមិនមានជំនឿទុកចិត្តទេ យ៉ាងហោចណាស់អ្នកអាចរៀនអនុវត្តតាមបុគ្គលដែលមានភាពក្លាហានបាន។
៤. កុំតឹងតែងជ្រុលចំពោះខ្លួនឯង ជាធម្មតាមនុស្សមួយចំនួនតែងតែរិះគន់ ស្ដីបន្ទោសខ្លួនឯង ច្រើនជាងទៅកាន់អ្នកដទៃ។ ហើយអ្នកនឹងមិនតឹងតែងដាក់អ្នកដទៃ ដូចខ្លួនឯងឡើយ។ អ្នកត្រូវផ្តោតទៅលើដំណាក់កាលមួយជំហានៗ មិនមែនរំពឹងទៅលើភាពជោគជ័យនៅចុងបញ្ចប់នោះទេ។ សាកគិតមើល បើសិនជាអ្នកក្លាយជាមេដឹកនាំក្នុងក្រុមហ៊ុនមួយ ហើយបុគ្គលិករបស់អ្នកបានបំពេញការងារបានជាង ៧០% ។ ច្បាស់ណាស់ថាពេលនោះ អ្នកនឹងលើកទឹកចិត្ត សរសើពួកគេឱ្យខិតខំទៅមុខបន្តទៀត។ ដូចនេះ អ្នកត្រូវលើកទឹកចិត្តខ្លួនឯង ដូចដែលអ្នកធ្វើដាក់អ្នកដទៃដែរ។
៥. ដោះលែងរាល់គំនិតអវិជ្ជមាន អ្នកនឹងស្រូបទាញនូវអ្វីដែលអ្នកគិត ដែលជាហេតុធ្វើឱ្យអ្នកដែលមានគំនិតអវិជ្ជមាន ប៉ុន្តែរំពឹងលទ្ធផលវិជ្ជមាន តែងតែមិនសម្រេចបំណងរបស់ពួកគេ។ ខណៈពេលដែលអ្នកមិនអាចបញ្ជារឿងហេតុដែលកើតឡើង អ្នកនៅតែអាចគ្រប់គ្រងចិត្តគំនិត និងប្រតិកម្មទៅលើរឿងរ៉ាវទាំងអស់នោះបាន។ លើសពីនេះ នៅពេលដែលអ្នកជួបប្រទះទុក្ខលំបាកទាំងឡាយ អ្នកត្រូវគិតពីឱកាសដែលអាចងើបឡើងវិញជំនួសអារម្មណ៍បាក់ទឹកចិត្ត។ ការគិតបែបនេះ ជាពេលដែលលទ្ធផលអាចសម្រេចតាមបំណងអ្នករាល់គ្នា។
៦. ចាកចេញពីកន្លែងដែលស្រណុកស្រួល អ្នកត្រូវហ៊ានដើរចេញពីកន្លែងដែលជាទីសុខស្រួលរបស់អ្នក ដោយចេញមកបង្កើតពិភពដ៏ធំមួយ ឬសាងឥទ្ធិពលធំមួយ។ ដើម្បីកំណត់គោលដៅអ្វីមួយ អ្នកត្រូវផ្តោតលើផ្លូវដែលជោគជ័យ ជាជាងការនៅមួយកន្លែងមិនផ្លាស់ប្តូរទៅណាសោះ។ យើងក៏ត្រូវហ៊ានសាកល្បងធ្វើអ្វីដែលមិនធ្លាប់ធ្វើពីមុនមក វានឹងនាំយើងទៅកាន់រង្វង់នៃភាពរីកចម្រើន បើទោះបីជាយើងមិនទាន់សម្រេចបានគោលដៅទាំងស្រុងក៏ដោយ។
៧. បង្កើតការយល់ដឹងដោយខ្លួនឯង ទោះបីជាយើងរស់នៅក្នុងវប្បធម៌មួយដែលឱ្យតម្លៃ ការខិតខំប្រឹងប្រែង ការហ្វឹកហាត់ សិក្សា ជាដើមក្តី។ វាមិនមែនមានន័យថា នៅពេលដែលអ្នកធ្វើការងារបានច្រើន អ្នកនឹងទៅដល់គោលដៅរបស់អ្នកនោះទេ ពោលការងារទាំងនោះអាចគ្មានប្រយោជន៍ មិនចំទិសដៅ ក៏ថាបាន។ អ្នកត្រូវប្រាកដថា រាល់សកម្មភាពដែលបំពេញជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ទាំងអស់នោះសុទ្ធតែជាអ្វីដែលអ្នកស្រឡាញ់ និងចង់ធ្វើ។ បន្ទាប់ពីនោះអ្នកអាចផ្លាស់ប្តូរនូវអ្វីដែលថ្មី ដើម្បីធានាបានថាអ្នកស្ថិតក្នុងស្ថានភាពល្អ នៅលើផ្លូវឆ្ពោះទៅរកការសម្រេចបំណង ស្របតាមឆន្ទៈរបស់ខ្លួន។
៨. កំណត់គោលដៅពិតប្រាកដ មនុស្សមួយចំនួនតែងតែធ្វើការសន្និដ្ឋានខ្ពស់ពេក ចំពោះអ្វីដែលខ្លួនអាចធ្វើបានក្នុងពេលមួយឆ្នាំ ហើយវាយតម្លៃទាបពេក ចំពោះអ្វីដែលខ្លួននឹងទៅដល់ក្នុងរយៈពេល៥ឆ្នាំ។ ចំណែកឯញ្ហាក្នុងការកំណត់គោលដៅដ៏ធំមួយ គឺនៅពេលដែលអ្នកមិនអាចសម្រេចវាបាន ហើយចាប់ផ្តើមស្តីបន្ទោសដាក់ខ្លួនឯង លែងឱ្យតម្លៃខ្លួនឯង និងបាត់បង់ជំនឿចិត្តជាដើម។ ទោះជាយ៉ាងណា អ្នកសាកស្រមៃមើលពីកន្លែងដែលអ្នកចង់ទៅ ក្នុងពេលពី ៣-៥ ឆ្នាំខាងមុខ នាពេលបច្ចុប្បន្ននេះ។ ការដិតយកទិដ្ឋភាពពីរបៀបនៃការចំណាយពេលវេលារបស់អ្នក និងលទ្ធផលដែលចង់បាន ដោយអាចផ្លាស់ប្តូរ ពីមួយជំហានៗ និងបង្វែរគោលដៅរបស់អ្នក ក្នុងការអភិវឌ្ឈខ្លួនឯង៕
ប្រែសម្រួល៖ លីលី
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់