Connect with us

KPT+

តើអ្វីជាជំងឺបុគ្គលិកលក្ខណៈប្រឆាំងសង្គម?

បានផុស

នៅ

ជាផ្នែកមួយនៃក្រុមជំងឺ បុគ្គលិកលក្ខណៈវិបល្លាស ដែលភាគច្រើនមិនមានអ្នកចាប់អារម្មណ៍ ឬសូម្បីតែបុគ្គលកំពុងមានបញ្ហានេះខ្លួនឯងផ្ទាល់ ក៏មើលរំលង និងចាត់ទុកជារឿងធម្មតា។ ជំងឺបុគ្គលិកលក្ខណៈប្រឆាំងសង្គម ត្រូវបានគេកំណត់​ថា ជាគំរូនៃអាកប្បកិរិយា ដែលមិនទទួលខុសត្រូវ មិនយកចិត្តទុក​ដាក់ មិនអនុលោមទៅតាមសង្គម ឬរំលោភបំពានសិទ្ធិអ្នកដ៏ទៃ កេងប្រវ័ញ្ច ឬធ្វើឲ្យអ្នកដ៏ទៃឈឺចាប់ បង្កជំលោះ និងគ្មានវិប្បដិសារី​ ចំពោះការប្រព្រឹត្តអំពើហិង្សា។

មិនមានមនុស្សច្រើនទេនៅកម្ពុជា ដែលស្គាល់ជំងឺនេះ ឬយល់ដឹងស៊ីជ្រៅពីសុខភាពផ្លូវចិត្ត ក្រៅតែពីអ្នកជំនាញចិត្តសាស្រ្ត អ្នកជំនាញផ្នែកវិកលវិទ្យា និងអ្នកសង្គមកិច្ចវិទ្យា ដែលបានពុះពារ លើកកម្ពស់ និងបញ្ជ្រាបការយល់ដឹង ចំពោះវិស័យនេះទៅកាន់ប្រជាពលរដ្ឋ។

ជាទូទៅមនុស្ស ដែលមានជំងឺបុគ្គលិកលក្ខណៈប្រឆាំងសង្គម មិនបានបង្ហាញការឈឺចាប់ ចំពោះទង្វើខុសឆ្គងរបស់ខ្លួនទេ។ ទង្វើទាំងនោះ រួមមាន៖ ការនិយាយកុហក ការប្រើប្រាស់អ្នកដទៃ និងសកម្ម​ភាពរំលោភបំពានផ្លូវភេទ។ ទន្ទឹមនឹងនោះ ទំនាក់ទំនងរបស់គេ ជាមួយមនុស្សជុំវិញខ្លួន មានភាពសើរៗ និងឆាប់រហ័ស និងមានភាពស្មោះត្រង់ តែបន្តិចបន្តូចប៉ុណ្ណោះ។

ងាកមកប្រវត្តិកាល នៅជាកុមាររបស់អ្នកជំងឺនេះវិញ ពួកគេច្រើនតែគេចសាលា សំឡុតគេ លួច ឬធ្វើទារុណកម្មសត្វពាហនៈ និងរត់ចេញពីផ្ទះជាដើម។ លុះដល់ពេលពេញវ័យ អ្នកជំងឺមានទម្លាប់កុហក ហើយគេមិនអាចធ្វើការងារបានយូរ ឬរក្សាទំនាក់ទំនងជិតស្នឹទ្ធបានទេ ទោះបីជាគេហាក់ដូចជាមានការទាក់ទាញ នៅក្នុងទំនាក់ទំនងសង្គម។ ប៉ុន្តែគេនៅតែធ្វើឲ្យអ្នកដ៏ទៃឈឺចាប់ ខឹង និងកេងប្រវ័ញ្ចពួកគេ ហើយអាចបោកប្រាស់ ប្លន់ រំខាន ឬធ្វើឲ្យពួកគេរងរបួសជាដើម។

ការបំពានច្បាប់ ការធ្វើឲ្យអ្នកដ៏ទៃឈឺចាប់ និងបញ្ហាមួយចំនួន ដែលគេបានបង្កឡើង អ្នកជំងឺប្រភេទនេះ មិនដែលមានអារម្មណ៍ឈឺចាប់ ឬគិតថាខ្លួនមានកំហុសឡើយ ទោះបីជាត្រូវទទួលទណ្ឌកម្ម ក៏គេមិនមានការសោកស្ដាយដែរ ហើយនៅតែគិតថាទង្វើទាំងនោះ ជារឿងត្រឹមត្រូវទៀតផង។

ផ្អែកតាមឯកសារចិត្តវិទ្យាមិនធម្មតា ឬចិត្តវិទ្យានៃជំងឺ បោះពុម្ភឆ្នាំ ២០១៣ របស់លោកបណ្ឌិត ខាន់សារ៉េត បានឲ្យដឹងថា អ្នកជំងឺបុគ្គលិកលក្ខណៈប្រឆាំងសង្គម មានលក្ខណៈសម្គាល់មួយចំនួនដូចជា៖ ពិបាកអនុលោមទៅតាមបទដ្ឋានសង្គម ជាភស្តុតាងអ្នកជំងឺប្រឆាំងច្បាប់ម្ដងហើយ ម្ដងទៀត គ្មានវិប្បដិសារី ពេលធ្វើឲ្យនរណាម្នាក់ឈឺចាប់ គ្មានការយល់ចិត្តអាណិតអាសូរដល់អ្នកដទៃ ធ្វើអ្វីទៅតាមសន្ទុះចិត្ត និងការនឹកឃើញ គ្មានការទទួលខុសត្រូវ ឆាប់ខឹងឬអាក់អន់ចិត្ត មិនគិតគូរសុវត្តិភាពរបស់អ្នកដ៏ទៃ បោកបញ្ឆោតដូចជា៖ កុហក ប្រើឈ្មោះក្លែងក្លាយ ឬបោកប្រាស់អ្នកដទៃដើម្បីប្រយោជន៍ ឬការសប្បាយរបស់ខ្លួន។

តាមការសិក្សាមួយចំនួនបង្ហាញថា ជំងឺនេះអាចកើតចំពោះមនុស្សប្រុសប្រមាណ ៣ភាគរយ និងចំពោះមនុស្សស្រីតិចជាង ១ភាគរយ។ សូមចងចាំថា គ្រប់ជំងឺផ្លូវចិត្តទាំងអស់ គឺអាចព្យាបាលបាន ដូច្នេះប្រសិនបើលោកអ្នកមានអារម្មណ៍ ឬយល់ថា ខ្លួនឯងមានរោគសញ្ញាទាក់ទងនឹងជំងឺនេះ ឬជំងឺផ្លូវចិត្តផ្សេងទៀត សូមរួសរាន់ស្វែងរកសេវាព្យាបាលនានា ដែលអាចជួយលោកអ្នកបាន ឬពិភាក្សាជា​មួយអ្នកជំនាញ ដែលលោកអ្នកទុកចិត្តបំផុត៕

អត្ថបទ៖ លន់ សេនី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

ទិវាអន្តរជាតិ៨មីនា
ព័ត៌មានជាតិ៣៥ នាទីutes មុន

ទិវាអន្តរជាតិ ៨មីនា លោក នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាង​២០០​នាក់ ទស្សនកិច្ចបង្គោលព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

សន្តិសុខសង្គម២៤ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

Sokha Hotels

ព័ត៌មានពេញនិយម