Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញបន្តរកឃើញដេប៉ូលក់ប្រេងឥន្ធនៈ៥​ទីតាំងទៀតលក់មិនគ្រប់លីត្រ

បានផុស

នៅ

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF (ក.ប.ប.) សាខាខេត្តកណ្ដាល ខេត្តស្វាយរៀង និងខេត្តកំពង់ធំ បានបន្តរកឃើញដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៥ទីតាំង ក្នុងចំណោម២១​ទីតាំងមិនមានអនុលោមភាពជូនអតិថិជន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF (ក.ប.ប.) បានបញ្ជាក់ថា នៅថ្ងៃទី១៨ និង១៩ ខែមេសា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ខេត្តស្វាយរៀង និងខេត្តកំពង់ធំ បន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ ដើម្បីស្វែករកភាពមិនអនុលោមណាមួយក្នុងវិស័យមួយនេះ និងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាទប់ស្កាត់អំពើមិនស្មោះត្រង់ពីសំណាក់​ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈពីការកេងប្រវ័ញ្ចដោយចេតនា និងអចេតនាពីអតិថិជនដែលជាអ្នកប្រើប្រាស់។

តាមលទ្ធផលឃើញថា ដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោមភាព ក្នុងចំណោម​២១​ទីតាំងដែលបានត្រួតពិនិត្យ និងចាត់វិធានការពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ។

គួររំឮកថា តម្លៃប្រេងសាំងបច្ចុប្បន្នបានធ្លាក់ចុះបន្តិច បន្ទាប់មានការហក់ឡើងជាបន្តបន្ទាប់កាលពីពេលថ្មីៗកន្លងមកនេះ ដោយបច្ចុប្បន្ន ប្រេងសាំងនៅត្រឹម៥០៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតនៅត្រឹម៥១០០រៀល ក្នុងមួយលីត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម