Connect with us

KPT+

ប្រវត្តិតស៊ូរបស់បុរសពិការជើង ធ្លាប់បំបែកកំណត់ត្រាពិភពលោកដល់ទៅ ២ដង

បានផុស

នៅ

ទោះបីបាត់បង់ជើងម្ខាងដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បុរសពិការម្នាក់នៅតែមិនអស់សង្ឃឹម ហើយប្រឹងជម្នះឧបសគ្គ ដោយអាចបំបែកកំណត់ត្រាពិភពលោក (Guinness World Record )​ ជាមួយនឹងសមត្ថភាពហែលទឹកដ៏អស្ចារ្យ។ ហើយតាមរយៈរឿង​រ៉ាវតស៊ូទាំងនេះ គាត់​បានក្លាយជាអ្នក​ជំរុញកម្លាំង​ចិត្ត​មនុស្សជាច្រើននាក់ ឱ្យគ្រប់គ្នាមាន​ជំនឿ​លើ​ខ្លួន​ឯងជានិច្ច នោះជោគជ័យនឹងរត់មកនៅជាមួយមិនខាន។

Chàng trai khuyết một chân: 2 lần đạt kỷ lục thế giới môn bơi lội
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មាននរណាអាចទាយទុកជាមុនបានទេថានឹងមានអ្វីកើតឡើងចំពោះយើងនាពេលអនាគត។ ដូច្នោះការសំខាន់ដែលត្រូវធ្វើសម្រាប់ខ្លួន គឺហ៊ានទទួលយកការពិត និងប្រឹងយកឈ្នះលើការលំបាកទាំងឡាយ ដើម្បីត្រួសត្រាយផ្លូវជីវិតឱ្យប្រសើរឡើង។ ជាក់ស្ដែង Omar Hegazy គឺជាឧទាហរណ៍ស្រាប់។ ក្នុងវ័យ ២៥ឆ្នាំ គាត់បានឈ្នះកំណត់ត្រាពិភពលោកហ្គីណេស ជាបុរសហែលទឹកឆ្នើម ដល់ទៅ ២ដង ទោះបីគាត់ពិការជើងម្ខាងក៏ដោយ។

Chàng trai khuyết một chân: 2 lần đạt kỷ lục thế giới môn bơi lội

មុនជួបឧបទ្ទវហេតុបាត់បង់ជើងម្ខាង គាត់ជាបុគ្គលិកធនាគារមួយរូប។ ជាអកុសលក្រោយជួបគ្រោះថ្នាក់ គាត់ត្រូវបង្ខំចិត្តកាត់ជើងម្ខាងចេញ ដោយសារតែស្ថានភាពមិនអំណោយផល។ ពេលដំបូងៗ គាត់មិនអាចទទួលយកបាននោះទេ​ ហើយគាត់តែងតែសម្ងំនៅម្នាក់ឯង រហូតធ្លាក់ខ្លួនក្លាយជាអ្នកជំងឺបាក់ទឹកចិត្តទៀតផង។

Chàng trai khuyết một chân: 2 lần đạt kỷ lục thế giới môn bơi lội

ទោះជាយ៉ាងណា ភាពលំបាក ភាពអស់សង្ឃឹម បែរជាធ្វើឱ្យគាត់ចង់ឈ្នះ រហូតងើបឡើងតស៊ូជាមួយជំងឺ និងភាពពិការរបស់ខ្លួន ដើម្បីសម្រេចក្តីសុបិនជាកីឡាករឆ្នើម។ ​គាត់តែងតែជំរុញខ្លួនឯងដោយអានរឿងរ៉ាវអំពីមនុស្សដែលមានស្ថានភាពស្រដៀងគ្នា ដើម្បីផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង។ ហើយចុងក្រោយ Omar Hegazy បាន​ចូលរួមប្រកួតកីឡាហែលទឹក ​រហូតដល់អាចបំបែកឯតទគ្គកម្ម​ពិភពលោក ជាជនពិការដកដង្ហើមបាន​វែង​បំផុត​ ដែលលើក​ទី​១​ គាត់ហែល​បាន ​៥៦,៣៩​ម៉ែត្រ និង​លើក​ទី​២ ​ហែល​បាន ​៧៦,៥​ម៉ែត្រ​ ដោយ​ប្រើ​ម៉ាស៊ីន​រុញ ក្នុងរយៈពេលតែមួយដង្ហើមប៉ុណ្ណោះ​។

Chàng trai khuyết một chân: 2 lần đạt kỷ lục thế giới môn bơi lội

យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍លើបុរសពិការរូបនេះទ្វេដង ដោយសារកាលពីពេលថ្មីៗនេះ Omar បានឈានជើងចូលការប្រកួតប្រជែងផ្សេងមួយទៀត។ ក្នុងវ័យ ៣១ឆ្នាំ នៅឆ្នាំ២០២២នេះ គាត់បានចូលប្រកួតររត់ចម្ងាយ ២០គីឡូម៉ែត្រពី al-Aqaba នៃប្រទេសហ្ស៊កដានី ទៅកាន់ Taba នៃប្រទេសអេហ្ស៊ីប។ ប៉ុន្តែការប្រកួតនេះ គាត់មិនទទួលជោគជ័យនោះទ។ ទោះជាយ៉ាងនេះក្ដី គាត់បានបញ្ចេញសមត្ថភាពរបស់ខ្លួន និងបង្ហាញដល់ពិភពលោកថា មនុស្សគ្រប់រូបតែងតែអាចជ្រើសរើសធ្វើអ្វីឱ្យធំ និងអស្ចារ្យជាងអ្វីដែលយើងធ្លាប់គិតថាមិនអាចទៅរួច៕

Chàng trai khuyết một chân: 2 lần đạt kỷ lục thế giới môn bơi lội
Chàng trai khuyết một chân: 2 lần đạt kỷ lục thế giới môn bơi lội
Chàng trai khuyết một chân: 2 lần đạt kỷ lục thế giới môn bơi lội

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បវរកញ្ញាពិការ ៣រូប ប្រឹងជម្នះឧបសគ្គ ក្លាយជាបុគ្គលជំរុញទឹកចិត្តខ្លាំងបំផុតលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេចធិបតី ជួយសង់បញ្ជរលក់សំបុត្រថ្មីជូនសហគមន៍ធម្មជាតិកំពុងភ្លុក ដើម្បីកុំឱ្យពលរដ្ឋចំណាយលុយជួលដី

ព័ត៌មានជាតិ៥ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតា១ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្ដីប្រពន្ធចាស់ជរានៅខេត្តតាកែវ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

កងទ័ពជើងទឹកថៃ គំរាមសងសឹកមីយ៉ាន់ម៉ា ចំពោះការបាញ់​ទូក​នេសាទនិងចាប់មនុស្ស

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូទាំងពិភព លោកទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម