ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច សាទរចំពោះកិច្ចសហការល្អរបស់អាជ្ញាធរមូលដ្ឋាន ជុំវិញដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណ និងសាទរកិច្ចចំពោះការសហការល្អ របស់អាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្តស្ទឹងត្រែង ជុំវិញដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ជួយជ្រុំជ្រែងគិតគូលើលទ្ធផល នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ នៅក្នុងខេត្តបានដោយរលូន។
លោកប្រធាននាយកដ្ឋាន ថ្លែងបែបនេះ ខណៈពេលចុះពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ នៅក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២។
ក្នុងជួបប្រជុំពិភាក្សាការងារ ជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្តថ្មីៗនេះ លើលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ នៅក្នុងខេត្តទាំងមូលទទួលបានភាពល្អប្រសើរទោះបីជាជំងឺរាតត្បាតកូវីដ-១៩ រីករាលដាលឆ្លង និងឆក់ យកអាយុជីវិតប្រជាពលរដ្ឋខ្មែរមួយចំនួនក៏ដោយ។
លោក ឈួរ សុបញា បានថ្លែងបញ្ជាក់ថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) រាជរដ្ឋាភិបាល បានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ពិសេសដែលទទួល ផលប៉ះបាល់ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលបានចុះឈ្មោះនិងមានប័ណ្ណសមធម៌ តាមមូលដ្ឋានឃុំ-សង្កាត់រួចរាល់ហើយ ត្រូវបន្តបើកប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ដែលបានរៀបចំរួចជាស្រេច។
ជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំដល់គ្រប់នាយកដ្ឋានពាក់ព័ន្ធ ធ្វើការអំពាវនាវបន្ថែមទៀតដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេស បន្តមកពិនិត្យឈ្មោះតាមមូលដ្ឋានឃុំ-សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួន ដើម្បីបន្តទទួលសាច់ប្រាក់ឧបត្តម្ភ ពីរាជរដ្ឋាភិបាលបន្ថែមទៀត។
ដើម្បីបង្កើនភាពងាយស្រួលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនោះ លោកបន្តចុះពិនិត្យការអនុវត្តកម្មវិធី និងការបើកសាច់ប្រាក់នៅឃុំ-សង្កាត់ និងតាមភ្នាក់ងារវីង ដើម្បីបង្កើនប្រសិទ្ធភាព និងស្វែងយល់ពីការបើកសាច់ប្រាក់ ជូនគ្រួសារក្រីក្រស្របតាមអនុសាសន៍ណែនាំ របស់ថ្នាក់ដឹកនាំ ជាពិសេសលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ដោយឡែកគ្រួសារ ដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលដូចព័ត៌មានខាងលើ សូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលខ្លួនស្នាក់អាស្រ័យនោះ ដើម្បីទទួលបានអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ