ជីវិតកម្សាន្ដ
អេដវីន ក្ដាប់បានឱកាសឡើងវិញ ក្រោយផ្ទុះរឿងអាស្រូវជាប់ពន្ធនាគារបាត់មុខមួយរយៈធំ
តារាសម្តែងរូបសង្ហាសាច់ដុំធំៗលោក យិត មាសឧស្សា ហៅ អេដវីន កន្លងមកបានផ្ទុះនូវរឿងអាស្រូវដ៏អាម៉ាស់បន្ទាប់ប្រើហិង្សាលើអតីតគូស្នេហ៍ឲ្យរងរបួសពេញខ្លួនរហូតឈានដល់សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាកានិងជាប់ពន្ធនាគារជាច្រើនខែ។
ក្រោយពេលបាត់មុខមួយសន្ទុះធំ និងត្រូវបានដោះលែងឲ្យមានសេរីភាពតារាសម្តែងលោក អេដវីន បច្ចុប្បន្នត្រូវបានប្រភពបង្ហើបថាតារាប្រុសរូបនេះ បានចាប់ផ្តើមមានឱកាសជាថ្មីឡើងវិញតាមរយ:ការបង្ហាញវត្តមានថតសម្តែង និងចូលរួមកម្មវិធីសិល្ប:មួយចំនួនផងដែរ។ ជាក់ស្តែងកាលពីថ្មីៗកន្លងទៅអេដវីន បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធីធំមួយនាផ្សារទំនើបអូឡាំព្យា។
ស្របពេលដែលមានឱកាសបង្ហាញវត្តមានក្នុងកម្មវិធីធំនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែមានដំណឹងថា អេនវីន ក្ដាប់បានឱកាសការងារថ្មីគឺ ជាតួអង្គដ៏សំខាន់ក្នុងខ្សែភាពយន្ដខ្នាតធំមួយដែលដឹកនាំសម្ដែងដោយអ្នកស្រី ពាន់ ភួងបុប្ផា។ លោក អេដ វីន អះអាងដែរថា ខ្សែភាពយន្ដខ្នាតធំដែលមានលោកជាតួឯកប្រុស គឺត្រៀមនឹងចាក់ក្នុងពេលឆាប់ៗខាងមុខនេះដែលមានកញ្ញា មាន សូនីតា ដើរតួជាតួឯកស្រីផងដែរ។
ជាមួយគ្នានេះដែរ អេដវីន ក៏បាននិយាយដែរថាអរគុណដល់ពុកម៉ែបងប្អូន ដែលតែងតែរង់ចាំវត្តមានរបស់ខ្លួនក្នុងការវិលត្រឡប់ចូលសិល្បៈសារជាថ្មីពេលនេះ លោកបានត្រឡប់មកវិញហើយ។ យ៉ាងណានមិញគេរង់ចាំមើលថា អេដវីន អាចស្តារបានប្រជាប្រិយភាពនិងការគាំទ្របានមកវិញឬយ៉ាងណា?៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ