ជីវិតកម្សាន្ដ
សុខ ពិសី និយាយច្បាស់ៗ ពេលគេសួរនាំរឿងជ្រើសរើសគូស្រករ
កំពូលតារាចម្រៀងសំនៀងផ្អែមកញ្ញា សុខ ពិសី បច្ចុប្បន្នត្រូវបានគេចាត់ទុកថានាងជាតារាស្រីដែលរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពចេះថមថយ។ មិនតែប៉ុណ្ណោះ ពិសី ក៏ត្រូវបានគេនិយាយថានាងជារាជិនីសម្រស់ផងដែរ ខណៈចូលដល់ដើមឆ្នាំ ២០២២ នេះ ភ្លាមនាងកាន់តែត្រូវប៉ាន់លើទីផ្សារចម្រៀង និងការផ្សព្វផ្សាយស្ពតធំៗជាដើម។

ហេតុផលនេះហើយទើបបានជាអ្នកគាំទ្រចាត់ទុកថា វាជាជោគជ័យដ៏ធំរបស់កញ្ញា សុខ ពិសី បន្ថែមទៀតទាំងលើអាជីពសិល្បៈ និងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត ពិសី ក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រនិងមានទីផ្សារចម្រៀងខ្លាំង មិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ។ចំណែករូបសម្រស់ សុខ ពិសី គឺនៅរក្សាបានភាពស្រស់ស្អាត និងមានរាងតូចច្រឡឹងគួរឲ្យស្រលាញ់ទៀតផង។
ដោយឡែកពាក់ព័ន្ធទៅនឹងរឿងរ៉ាវជីវិតស្នេហារបស់ សុខ ពិសី ឯណ្ណោះវិញកន្លងមកមានទស្សនិកជន និងអ្នកគាំទ្រមួយចំនួនធំតែងតែចង់ដឹងគ្រប់គ្នាថា តើដល់ពេលណាទើបនាងសម្រេចចិត្តដឹកដៃបុរសក្នុងក្តីស្រមៃចូលរោងការដូចតារាប្រុស-ស្រីឯទៀត?។ ខណៈកន្លងមក ពិសី តែងបដិសេធន៍និងមិនដែលបង្ហើបពីរឿងនេះឡើយ។

ដើម្បីជាការស្រាយមន្ទិលនិងចម្ងល់ ឬសំនួរជាច្រើនរបស់អ្នកគាំទ្រតារាចម្រៀងមុខស្រទន់កញ្ញាសុខ ពិ សី បានថ្លែងប្រាប់តាមរយៈបណ្តាញសង្គមដោយខ្លីថា កុំភ័យរឿងគូរស្រករដល់ពេលណាយកពេលហ្នឹងទៅ បើអត់ទេក៏អត់ទៅ។ ត្រូវខ្វល់រឿងខំរកលុយឲ្យបានច្រើនៗទុកពេលចាស់ទៅដើរលេងឲ្យណាណីតែម្តង។

សូមបញ្ជាក់ដែរថា រឿងដែលគេឲ្យកត់សម្គាល់ គឺ កញ្ញា សុខ ពិសី អំឡុងពេលនេះកាន់តែត្រូវប៉ាន់ផងដែរនៅក្នុងអាជីពព្រោះថ្មីៗកន្លងទៅនាងទើបបានចេញមុខក្លាយជាតំណាងឲ្យផលិតផលធំមួយយ៉ាងភ្ញាក់ផ្អើល។ ក្រៅពីក្ដាប់បានស្ពតធំៗនោះកញ្ញា សុខ ពិសី ក៏ជាអ្នកថតម៉ូដសម្អាងការដ៏មមាញឹកផងដែរ ទើបធ្វើឲ្យនាងហាក់មិនសូវខ្វាយខ្វល់នឹងរឿងរ៉ាវសាងអនាគត់ឬជ្រើសរើសយកគូស្រករនោះ៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ