ព័ត៌មានជាតិ
កម្ពុជា ធ្លាប់មានក្រុមហ៊ុនស្តុកប្រេងរបស់រដ្ឋនៅសម័យរដ្ឋកម្ពុជា
កាលពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា កម្ពុជា ធ្លាប់មានក្រុមហ៊ុនប្រេងរបស់រដ្ឋ ដោយអនុវត្តតាមសេដ្ឋកិច្ចផែនការ។ មានន័យថា រដ្ឋទទួលបន្ទុកផ្គត់ផ្គង់ និងពិនិត្យលើតម្រូវការ និងការប្រើប្រាស់ទាំងមូល ទាំងវិស័យសាធារណៈ និងឯកជន។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ពុជា។
ប៉ុន្តែក្រោយពីកម្ពុជា ប្រកាន់របបទីផ្សារសេរី ដោយឈានទៅធ្វើឯកជនភាពភាវូបណីកម្មចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រួមទាំងការបោះឆ្នោតជាដើម រដ្ឋក៏បានប្រគល់ក្រុមហ៊ុនប្រេងឱ្យទៅវិស័យឯកជនគ្រប់គ្រង ដើម្បីសេដ្ឋកិច្ចរីកចម្រើន។
ជាបន្តបន្ទាប់មក វិស័យឯកជនក៏ធ្វើការលក់តាមវិធីប្រកួតប្រជែងតាមបែបទីផ្សារសេរី ដោយកំណត់តម្លៃដោយខ្លួនឯង។
លោក ប៉ែន សុវិជាតិ បានលើកឡើងថា ដោយមើលឃើញមានការប្រកួតប្រជែងតម្លៃនៅលើទីផ្សារខ្លាំងពេក នៅឆ្នាំ ២០១៦ ក្រសួងពាណិជ្ជកម្ម ក៏បានជជែកជាមួយវិស័យឯកជន ដើម្បីសិក្សាលទ្ធភាពរៀបចំរូបមន្តមួយ កំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ដោយយកតម្លៃប្រេងអន្តរជាតិ ពីប្រទេសសិង្ហបុរីជាគោលសម្រាប់សិក្សា។
ពេលនោះ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាសមួយ ដោយឱ្យក្រុមហ៊ុនប្រេងទាំងអស់ រក្សានូវសន្និធិប្រេងរបស់ខ្លួន នៅក្នុងស្តុករយៈពេល ៣ខែ។ ប៉ុន្តែក្រោយមក ដោយមើលឃើញពីតម្លៃប្រេងមានការប្រែប្រួលមិនទៀង និងរហ័ស ដែលអាចធ្វើឱ្យប៉ះពាល់ដល់របររកស៊ីរបស់វិស័យឯកជន រដ្ឋក៏បានពង្រួញរយៈពេលត្រឹមមួយខែវិញ។ មានន័យថា ការកំណត់សន្និធិ សំដៅលើការធានាឱ្យមានប្រេងប្រើប្រាស់ ទាំងវិស័យឯកជន និងសាធារណៈ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មពន្យល់បន្តថា បើទោះជាសង្គមទាំងមូលជួបនូវបញ្ហាសង្គ្រាម ជម្លោះព្រំដែន ឬបញ្ហាផ្សេងៗ ដែលមិនអាចប៉ាន់ស្មានទុកជាមុនបាន គឺយើងនៅតែមានប្រេងប្រើប្រាស់រយៈពេលយ៉ាងហោច ១ខែ ក្នុងតម្លៃសមរម្យ ដែលពលរដ្ឋអាចមានលទ្ធភាពទិញប្រើប្រាស់បាន។
តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាពេលថ្មីៗនេះ បានប្រាប់ឱ្យក្រសួងសេដ្ឋកិច្ច ត្រៀមលក្ខណៈក្នុងការរក្សាប្រេងទុកក្នុងស្តុក ដើម្បីការពារហានិភ័យណាមួយដែលអាចកើតមាននៅថ្ងៃខាងមុខ បណ្តាលមកពីបញ្ហាតម្លៃប្រេងជាសកលដែលកំពុងកើនឡើង។ សម្តេចមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាពឹងផ្អែកស្តុកប្រេងយុទ្ធសាស្ត្រ តែលើក្រុមហ៊ុននាំចូលប្រេងឯកជនប៉ុណ្ណោះ ដូច្នេះដើម្បីការពារបញ្ហាណាមួយដែលកើតឡើងនាពេលខាងមុខ រាជរដ្ឋាភិបាលត្រូវបង្កើនស្តុកប្រេងបន្ថែម។
ទោះយ៉ាងណា រហូតមកដល់ពេលនេះ កម្ពុជា នៅមានប្រេងប្រើប្រាស់គ្រប់គ្រាន់ តាមតម្រូវការជាក់ស្តែង ដោយពុំមានការឡើងថ្លៃហូសពេកនោះទេ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអន្តរាគមន៍បញ្ចុះតម្លៃប្រេងជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ។
បច្ចុប្បន្ន ក្រសួងបានកំណត់តម្លៃលក់រាយ ដោយមានការប្រកាសរយៈ ១០ថ្ងៃម្តង ខណៈប្រេងនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួលតម្លៃគ្រប់ពេល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ