Connect with us

KPT+

តិចនិកជិះកង់ហាត់ប្រាណ សម្រាប់អ្នកចង់សម្រកទម្ងន់ និងរក្សារាង

បានផុស

នៅ

ប្រជាជនខ្មែរយើងឥឡូវហាក់ចាប់អារម្មណ៍នឹងការជិះកង់ច្រើន នេះអាចមកពីការយល់ដឹងច្បាស់ពីគុណតម្លៃនៃការជិះកង់សម្រាប់សុខភាព។ ពិតមែនហើយ ការជិះកង់ហាត់ប្រាណមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ខ្លាំងទៅដល់សុខ​ភាពរាងកាយតែប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ទៅដល់ស្មារតីផងដែរ។ ការជិះកង់ហាត់ប្រាណ ត្រូវ​​បានបែងចែកជា២ប្រភេទទៅតាមចំណូលចិត្ដអ្នកជិះ នោះគឺជិះកង់ដើម្បីរក្សារាងឲ្យនៅតែស្អាត និង ជិះកង់ដើម្បី​​សម្រកគីឡូ។ ការជិះកង់ទាំងពីរនេះបែងចែកខុសគ្នា ដែលរបៀបរបបនៃការជិះ ត្រូវកំណត់ពេលវេលា និងចម្ងាយត្រឹមត្រូវ។ តើគួរជិះកង់កម្រិតណាល្អសម្រាប់ស្រកគីឡូ និង ប៉ុនណាល្អសម្រាប់រក្សារាងឲ្យនៅតែស្អាត?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការជិះកង់សម្រាប់អ្នកចង់ស្រកគីឡូ

ជាក់ស្ដែងបើមើលទៅក្រុមអ្នកជិះកង់ភាគច្រើន តែងតែមានគ្នាចម្រុះ អ្នកធាត់ អ្នកស្គម និង អ្នកមានរូបរាង​សមរម្យ ដែល​អ្នក​ទាំង​នោះជិះដោយមិនបានកំណត់ពីពេលវេលា ឬចម្ងាយច្បាស់លាស់នោះទេ បើ​សម្រាក គឺសម្រាកទាំងអស់គ្នា បើបន្ដជិះ គឺបន្ដទាំងអស់គ្នា។ ប៉ុន្ដែបើតាមការសិក្សាឲ្យស៊ីជម្រៅសម្រាប់អ្នកធាត់ដែល​ជិះកង់ ក្នុងគោលបំណងចង់សម្រកគីឡូគួរតែមានផែនការណ៍ឲ្យបានច្បាស់លាស់ សូម្បីពេលវេលា និងចម្ងាយផ្លូវ។

បើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទមួយអំពី គោលបំណងសម្រកទម្ងន់ឲ្យបាន១គីឡូក្នុងមួយសប្ដាហ៍បានបង្ហាញថា ប្រសិនជាយើងមានបំណងចង់សម្រកទម្ងន់ឲ្យបាន​១គីឡូ យើងត្រូវតែដុតកាឡូរី ឲ្យបាន៧ ០០០កាឡូរី ឲ្យច្រើនជាងការញ៉ាំ។ ដូច្នេះសម្រាប់ការជិះ​កង់វិញ អត្រានៃការដុតកាឡូរីបានខ្ពស់ គឺអាស្រ័យទៅលើស្ថានភាពនៃការជិះជាក់ស្ដែងជាមួយនឹងទម្ងន់អ្នកជិះដោយផ្ទាល់។ តួយ៉ាងចាប់គិតត្រឹមអ្នកដែលមានទម្ងន់ ចន្លោះ ៦០ដល់៦៥គីឡូ ជិះ​កង់​ក្នុង​រយៈ​ពេល​មួយ​ម៉ោង៖

– អាចដុតបាន ៤៨០ កាឡូរីក្នុងល្បឿនចន្លោះពី១៩គីឡូម៉ែត្រ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង
– អាចដុតបាន ៦០០ កាឡូរីក្នុងល្បឿនចន្លោះពី៣០គីឡូម៉ែត្រទៅ ៣២គីឡូម៉ែត្រក្នុងមួយម៉ោង
– អាចដុតបាន ៧២០ កាឡូរីក្នុងល្បឿនចន្លោះពី៣៥គីឡូម៉ែត្រទៅ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង
– អាចដុតបាន ៩៩០ កាឡូរីក្នុងល្បឿនចន្លោះពី៤២គីឡូម៉ែត្រ ក្នុងមួយម៉ោង

ជារួមសម្រាប់អ្នកជិះកង់ដែលមានទម្ងន់ធ្ងន់ និង មានចម្ងាយកាន់តែឆ្ងាយ កាឡូរីក្នុងខ្លួនក៏ដុតកាន់តែច្រើនផងដែរដូចជាអ្នកដែលមានទម្ងន់ចន្លោះ ៩០ ទៅ ៩៥គីឡូ អាចដុតកាឡូរីបាន រហូតទៅដល់ ១៤៦៦កាឡូរី បើជិះកង់ក្នុងល្បឿន ៤៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ការបន្ដធ្វើបែបនេះជាប្រចាំសប្ដាហ៍នឹងបង្ហាញលទ្ធផលនៃការសម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាព។

២.ការជិះកង់សម្រាប់រក្សារាងឲ្យនៅស្អាត

ការជិះកង់ដែលអាចរក្សារូបរាងកាយនៅតែមានភាពឋិតថេរ មិនសូវមានការលំបាកនោះទេ។ យើងអាចជិះកង់តាមសម្រួល អាចត្រឹម ៤ ទៅ ៥ម៉ោង ក្នុងមួយសប្ដាហ៍ ឬមួយថ្ងៃត្រឹមកន្លះម៉ោង ជាប្រចាំក៏ជាការល្អផងដែរ។ ក្នុងករណីនេះ យើងក៏ត្រូវគិតគូរទៅដល់របបអាហារប្រចាំថ្ងៃ ផងដែរ ខណៈដែលរបបអាហារពេលខ្លះសម្បូរទៅដោយ​សារ​ធាតុខ្លាញ់ ក៏យើងអាចបង្កើនការជិះ ឲ្យបានយ៉ាងហោចក៏៤៥នាទីក្នុងមួយពេល។ បន្ថែមពីលើនេះទៅទៀត ការជិះកង់សម្រាប់​អ្នកចង់រក្សារាង ក៏អាចជិះកង់អេឡិចត្រូនិច នៅកន្លែងហាត់ប្រាណក៏បាន មិនបាច់ទៅក្រៅនោះទេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ដេកអត់លក់ ហាត់ប្រាណពិសេសមួយនេះ អាចឲ្យដេកលក់ស្កប់ស្កល់

ចុចអាន៖ចង់ស្រកគីឡូ ដាច់ខាតត្រូវ ដឹងរបៀបញ៉ាំទាំងនេះសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម