ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យសរុប១៣គ្រឿង ពីខេត្តឃ្យុងជី នៃសាធារណរដ្ឋកូរ៉េ
នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តឃ្យុងជី នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Park Woo-hee តំណាងរដ្ឋបាលខេត្តឃ្យុងជី បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។
មានប្រសាសន៍នៅក្នុងពិធីប្រគល់ ទទួល និងផ្តល់នូវលិខិតថ្លែងអំណរគុណ ជូនដល់តំណាងរដ្ឋបាលខេត្តឃ្យុងជី និងអង្គការមូលនិធិកិច្ចការសង្គម Go&Do លោក ពិន ប្រាកដ អភិបាលរងខេត្តបានលើកឡើងថា ការផ្តល់ជូននូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលខេត្តឃ្យុងជីនាពេលនេះ វាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងការជួយសង្គ្រោះអ្នកជំងឺ និងការអន្តរាគមន៍លើគ្រោះអគ្គិភ័យផ្សេងៗ ខណៈកន្លងមក រដ្ឋបាលខេត្តឃ្យុងជី ធ្លាប់បានផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជូនដល់រដ្ឋបាលខេត្តសៀមរាប ។
លោក ពិន ប្រាកដ បន្តថា នៅក្នុងទូទាំងខេត្តសៀមរាប មានមណ្ឌលសុខភាពចំនួន៩៣ ប៉ុន្តែមណ្ឌលសុខភាពខ្លះ នៅមិនទាន់មានរថយន្តសង្គ្រោះបន្ទាន់នៅឡើយ ដូច្នេះក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់សប្បុរសជន និងរដ្ឋបាលខេត្តឃ្យុងជី បន្តជួយផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ បន្ថែមទៀតដើម្បីធ្វើឲ្យការបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត កាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក Park Woo-hee តំណាងរដ្ឋបាលខេត្តឃ្យុងជី បានសម្ដែងនូវការសប្បាយរីករាយ នៅពេលដែលលោកបានឃើញរថយន្តដែលជាជំនួយរបស់រដ្ឋបាលខេត្តឃ្យុងជីនេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាប យកមកប្រើប្រាស់បានចំគោលដៅយ៉ាងមានប្រសិទ្ធភាព ហើយលោកសន្យាថា នឹងយកសំណូមពររបស់រដ្ឋបាលខេត្តសៀមរាប ដាក់ជូនថ្នាក់ដឹកនាំខេត្តឃ្យុងជី ដើម្បីធ្វើការពិនិត្យពិចារណាក្នុងការជួយជាបន្តទៀត ។
គួររំលឹកថា កាលពីឆ្នាំ២០១៩ រដ្ឋបាលខេត្តឃ្យុងជី បានផ្តល់ជូនខេត្តសៀមរាប នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន៤គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង , នៅឆ្នាំ២០២០ ខេត្តឃ្យុងជី បានប្រគល់ជូននូវរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងនៅឆ្នាំ២០២១ ខេត្តឃ្យុងជី បានប្រគល់ជូននូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»