KPT+
៤ គន្លឹះ បង្កើនសមត្ថភាពឲ្យខ្លួនឯង ដើម្បីឈោងយកប្រាក់ចំណូលបន្ថែមទៅថ្ងៃមុខ
ការបង្កើនសមត្ថភាព ឬការបន្ថែមជំនាញ គឺជាវិធីសាស្ត្រដ៏ល្អមួយ ក្នុងការបង្កើនប្រាក់ចំណូល។ គ្រប់ស្ថាប័នសុទ្ធតែត្រូវការមនុស្សមួយធ្វើបានដប់មុខ ជាជាងម្នាក់ធ្វើបានមួយមុខ បើសិនយើងធ្វើបានតែមួយមុខ ឬយល់ដឹងបានតិច ប្រាក់ចំណូលយើងក៏សមនឹងសមត្ថភាពដែរ។
ដូចពាក្យចាស់លោកពោលថា “ រៀនច្រើនកើនចំណេះ ” ពិតណាស់ មានតែការសិក្សាមួយគត់ ដែរអាចឲ្យយើងប្រសើរឡើង ឬមានជំនាញថ្មីបាន ហើយដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្នុងអាជីពបច្ចុប្បន្ននេះបាន យើងត្រូវមានគន្លឹះដូចជា ៖
១.ស្វែងយល់ពីចំណុចខ្វះខាត
ការបង្កើនជំនាញត្រូវបានធ្វើឡើងនៅក្នុងស្ថាប័នទូទៅ ហើយតាមធម្មតា ការបង្កើនជំនាញសម្រាប់បុគ្គលិកដែលមានស្រាប់ជួយចំណេញថវិកា និងងាយស្រួលជាងការជួលបុគ្គលិកថ្មី។ ទោះបីជាការបង្កើនជំនាញនេះ ជាបទបញ្ជាពីក្រុមហ៊ុនក៏ដោយ យើងគួរតែយកឱកាសនេះ មកបំពេញចន្លោះខ្វះខាត ដើម្បីក្លាយជាបុគ្គលិកប្រសើរជាងមុន។ ការធ្វើបែបនេះ អាចនឹងឆ្លងកាត់ ការសរសេរកូដ ឬការអភិវឌ្ឍន៍កម្មវិធី ឬធ្វើការធ្វើលើជំនាញរបស់អ្នក ដូចជាភាពជាអ្នកដឹកនាំ ហ៊ានបញ្ចេញគំនិត ឬអន្តរកម្មផ្ទាល់ខ្លួន។
ដើម្បីស្វែងយល់ពីចំណុចខ្សោយ នៅក្នុងជំនាញរបស់អ្នក សូមចំណាយពេលខ្លះ ដើម្បីវាយតម្លៃការអនុវត្តកន្លងមករបស់យើង តាមរយៈការស្រង់មតិដែលគេបានផ្ដល់ឲ្យ និងលទ្ធផលការងារ មិនថាជាយោបល់ដែលគេផ្ដល់ឲ្យប៉ះទង្គិចផ្លូវចិត្តក៏ដោយ យើងគម្បីបើកចិត្តទទួលយកដើម្បីកែលំអ។
២.រៀបចំផែនការបន្តការសិក្សា
ក្រោយពេលយើងបានស្វែងរកចំណុចខ្វះខាត និងដំណោះស្រាយរួចហើយ យើងមកស្វែងរកជំនាញដែលត្រូវសិក្សាបន្ថែមម្ដង។ សូមយកចិត្តទុកដាក់ជាពិសេស ចំពោះជំនាញដែលត្រូវការនៅក្នុងមុខតំណែងបច្ចុប្បន្នរបស់អ្នក និងការថាក្នុងក្ដីស្រមៃជាលក្ខណៈបន្ទាប់បន្សំ នៅពេលឱកាសមកដល់ យើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសម្រេចតែម្ដង។
៣.កំណត់ពេលវេលាឲ្យបានច្បាស់លាស់
បន្ទាប់ពីបានបង្កើតផែនការ ដើម្បីបង្កើនជំនាញឱ្យខ្លួនឯងហើយ កំណត់ចំនួនពេលវេលាក្នុងមួយថ្ងៃ ឬមួយសប្ដាហ៍ដែលអ្នកនឹងលះបង់ចំពោះជំនាញថ្មីរបស់អ្នក ហើយសរសេរវាទៅក្នុងប្រតិទិនឬកូនសៀវភៅតូចមួយ។ អត្ថប្រយោជន៍មួយនៃការបង្កើនជំនាញនៅកន្លែងធ្វើការ គឺការរៀនជំនាញថ្មីៗក្នុងអំឡុងពេលធ្វើការឲ្យក្រុមហ៊ុន។ រកមើលកន្លែងទំនេរមួយនៅក្នុងប្រតិទិនដែលយើងបានកត់ត្រាទុក មិនថាមួយម៉ោង ឬពីរម៉ោង ដើម្បីសម្រេចកិច្ចការមួយចំនួន ហើយបន្ទាប់មកត្រូវមានវិន័យចំពោះការប្រកាន់ខ្ជាប់វា។ ត្រូវចាំថា ការសម្រាក និងការសប្បាយមានកន្លែងក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ប្រសិនបើវាដំណើរការសម្រាប់អ្នកហើយ សាកមកចំណាយពេលមួយម៉ោង នៅពេលព្រឹក ឬប្រើពេលសម្រាកអាហារថ្ងៃ លើជំនាញថ្មីរបស់អ្នកវិញ។
៤.វគ្គសិក្សាឥតគិតថ្លៃ ឬមានតម្លៃថោកជាងនេះ
ក្នុងករណីដែលអ្នកយល់ឃើញថា ការសិក្សាទាំងនោះមានតម្លៃថ្លៃពេក (កន្លែងផ្សេងក្រៅពីក្រុមហ៊ុន) សូមងាកមកមើលវគ្គសិក្សានៅតាមសាលាផ្សេងៗ ដែលយើងអាចសាកសួរមិត្ត ឬអ្នកផ្សេងៗទៀតបាន។ វគ្គសិក្សាដែលមានតម្លៃសមរម្យមិនខ្វះទេ ឲ្យតែយើងចង់រៀន ចង់អភិវឌ្ឍខ្លួនឯងពិតប្រាកដមែន
យ៉ាងណាមិញ ការអភិវឌ្ឍជំនាញ មិនថានៅកន្លែងធ្វើការ ឬដោយខ្លួនឯងនោះទេ សុទ្ធតែអាចផ្ដល់ផលប្រយោជន៍ដល់អាជីពយើងបានដូចគ្នា។ ទោះបីជាមិនបានឡើងប្រាក់ខែ ឬតួនាទីក្ដី ការអភិវឌ្ឍន៍នេះ អាចជួយដល់ការងារយើងឲ្យកាន់តែរលូនទៅមុខថែមមួយកម្រិតទៀត៕
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖មិនពូកែនិយាយយ៉ាងណាក៏ដោយ សាកគន្លឹះខាងក្រោមនេះ ធានាថាសន្ទនាមិនធុញទ្រាន់ឡើយ
ចុចអាន៖គន្លឹះ ៤ ទោះរវល់ខ្លាំងយ៉ាងណា ក៏អាចគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពទ្វេដង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ