ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បង្ហាញចំនួនទាហាន រុស្ស៊ី កំពុងឈរជើងក្នុងប្រទេស
លោក Oleksiy Arestovych ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបានអះអាងថា បច្ចុប្បន្នទាហានរុស្ស៊ីប្រហែល ៩០,០០០ នាក់មានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែន ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Arestovych បាននិយាយថា ទាហានរុស្ស៊ី ២២,០០០ នាក់ក៏កំពុងឈរជើងនៅព្រំដែនជាមួយអ៊ុយក្រែនផងដែរ ។
ទន្ទឹមនោះ ការបញ្ចេញតួរលេខនេះធ្វើឡើង បន្ទាប់ពីកងកម្លាំងរុស្ស៊ីវាយដណ្តើមយកបានទាំងស្រុងនូវទីក្រុងកំពង់ផែសមុទ្រខ្មៅដ៏សំខាន់ Mariupol ។
លោក Arestovych បញ្ជាក់ថា ពេលនេះមនុស្សជាង ៥ លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនផងដែរ ខណៈដែលប្រទេសរុស្ស៊ីបានចាប់ផ្តើមដំណាក់កាលទីពីរនៃ “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅក្នុងតំបន់ Donbas ភាគខាងកើតរបស់ប្រទេស ។
ចំណែកយោងតាមរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានឲ្យដឹងថា ប្រតិបត្តិការនៅភាគខាងកើតអ៊ុយក្រែនគឺសំដៅលើការរំដោះពេញលេញនៃសាធារណរដ្ឋ Donetsk និង Luhansk ដែលទីក្រុងម៉ូស្គូបានទទួលស្គាល់ថាជារដ្ឋឯករាជ្យ មុននឹងចាប់ផ្តើមសង្រ្គាមលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់