ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វែងរកធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី បានសហការរៀបចំកិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងប្រមូលទស្សនៈមតិយោបល់ និងធាតុចូលផ្សេងៗ លើសេចក្តីព្រាងច្បាប់ដើម្បីធានាឲ្យច្បាប់នេះ ស្របទៅនឹងគោលការណ៍ទីក្រុងប៉ារីស ដែលជាបទដ្ឋានអប្បរមាអន្តរជាតិ សម្រាប់ជាមូលដ្ឋាននៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
ពិធីនេះធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ញ៉ន សិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី និងតំណាងអង្គការដៃគូពាក់ព័ន្ធនានា តំណាងសហគមន៍ជនជាតិដើមភាគតិច។
លោក ញ៉ន សិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងថា ការរៀបចំកិច្ចពិគ្រោះយោបល់នេះឡើង មានគោល បំណងផ្តល់ជាវេទិកាមួយ សម្រាប់មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ជនជាតិដើមភាគតិច ក្នុងការផ្តល់ជាទស្សនៈមតិយោបល់ និងជាធាតុចូលសំខាន់ៗដល់ក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈកាន់តែល្អប្រសើរឡើងថែមទៀត។
លោកអភិបាលរងខេត្តមណ្ឌលគិរី បានបន្តថា ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនេះ ក៏ត្រូវឲ្យមានការចូលរួម ពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពសង្គម ដើម្បីរក្សាបាននូវសុខសវត្ថិភាព និងឈានទៅរកការគោរពសិទ្ធិមនុស្សបានយ៉ាងល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា សិទ្ធិមនុស្ស ជាគឺសិទ្ធនិងសេរីភាពទាក់ទងនឹងជីវិត សមភាព កិត្តិយសនិងសេចក្តីថ្លៃថ្លូ របស់មនុស្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់នានា ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញ អនុសញ្ញានិងលិខិតុប ករណ៍អន្តរជាតិទាក់ទងសិទ្ធិមនុស្ស ដែលកម្ពុជាជារដ្ឋភាគីផ្តល់ឲ្យបុគ្គលម្នាក់ៗ នូវការប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់គេ ក្នុងភាពជាមនុស្ស។
លោក កែវ រ៉េមី បានបន្តទៀតថា នៅឆ្នាំ ២០០៦ ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវជំហរយ៉ាងមុតមាំង ក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយនៅប្រទេសកម្ពុជា ដោយបានប្រគល់តួនាទីឲ្យក្រុមការងារអង្គការមិនមែនរដ្ឋាភិបាល ទទួលបន្ទុកសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះឡើង។
ដោយមានកិច្ចសហការ ជាមួយការិល័យឧត្តមស្នងការសហប្រជាជាតិប្រចាំកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ ២០១៩ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៃរាជរដ្ឋាភិបាលបានទទួលភារ កិច្ចធ្វើការដឹកនាំរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ជាសាធារណៈ និងពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធជាអាទិ៍អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល សហជីព គណបក្សនយោបាយ សហគមន៍ជនជាតិដើមភាគតិចនិងក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងប្រមូលទស្សនៈមតិយោបល់ និងធាតុចូលផ្សេងៗលើសេចក្តីព្រាង ច្បាប់ដើម្បីធានាឲ្យច្បាប់នេះ ស្របទៅនឹងគោលការណ៍ទីក្រុងប៉ារីស ដែលជាបទដ្ឋានអប្បរមាអន្តរជាតិ សម្រាប់ជាមូលដ្ឋាននៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ៕
អត្ថបទ៖ ណារី
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត