ព័ត៌មានជាតិ
ពលរដ្ឋស្រុកមណ្ឌលសីមាខេត្តកោះកុង ពេញចិត្តនឹងការប្រកាសរបស់សម្តេចតេជោ ដែលផ្តល់ការសាងសង់ស្ពានបេតុង
ប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា ខេត្តកោះកុង បានសម្តែងការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង បន្ទាប់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសផ្តល់ការសាងសង់ស្ពានបេតុង ឆ្ពោះទៅរមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រប៉ាក់ខ្លង ហៅថា ឆ្នេរកោះយ៉។
លោក ជិត ថូ ពលរដ្ឋរស់នៅភូមិចាំយាម និងលោក ណេត ខេត្រ រស់នៅភូមិ ៣ ឃុំប៉ាក់ខ្លង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២នេះ បង្ហាញក្តីសប្បាយរីករាយជាខ្លាំង គ្រាដឹងព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចាត់ឲ្យលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកសាងសង់ស្ពានបេតុងប្រវែងជាង ១០០ម៉ែត្រ ជំនួសស្ពានដែកដែលកំពុងមានសភាពចាស់ទ្រុឌទ្រោមខ្លាំងហើយ។ ដូច្នេះពួកគាត់ ក៏ថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ពលរដ្ឋ។
តំណាងប្រជាពលរដ្ឋខាងលើ បានបន្ថែមថា ពួកគេតែងសង្កេតឃើញ មានករណីគ្រោះថ្នាក់ចរាចរណ៍រអិលដួលក្បាលមនុស្សស្លាប់ និងរបួសជាហូរហែរលើស្ពានដែកនេះ អំឡុងពេលមានភ្លៀងធ្លាក់ម្តងៗ។ តែនៅពេលដែ លស្ពាននេះកសាងជាបេតុងថ្មីស្អាត រាល់ការធ្វើដំណើរទៅមកពីរង្វង់មូលទីរួមស្រុកទៅរមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រប៉ាក់ខ្លង ហៅថា ឆ្នេរកោះយ៉ នឹងមានសុវត្ថិភាពចម្បងជាងពេលនេះ ការដឹកជញ្ចូលផលិតផលជលផលបានលឿន រីឯអត្រាគ្រោះថ្នាក់ ក៏កាត់បន្ថយទៅតាមនោះដែរ។
ដោយឡែក លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមាវិញ ក៏ត្រេកអរជាមួយនឹងប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរ ដោយចាត់ទុកថា ការផ្តល់ស្ពានបេតុងថ្មីប្រវែងជាង ១០០ម៉ែត្រ និងទទឹង ៩ម៉ែត្រកន្លះ ជំនួសស្ពានដែកចាស់ជាកាដូរដ៏វិសេសវិសាលមួយ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ទើបតែបញ្ចប់ថ្មីៗនេះ។ ទោះយ៉ាងណា ពេលមានស្ពានបេតុងស្អាតល្អហើយ លោកស្នើសុំដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងទុកសំរាមឲ្យមានសណ្តាប់ធ្នាប់រៀបរយល្អ ដើម្បីបង្កើនសោភ័ណ្ឌភាពបរិស្ថានអនាម័យ តាមទីសាធារណៈ។
លោកអភិបាលស្រុកមណ្ឌលសីមា រំលេចបង្ហាញដែរថា ក្រោមម្លប់ការដឹកនាំប្រទេសជាតិសព្វថ្ងៃនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺប្រទេសជាតិមានការអភិវឌ្ឍជាលំដាប់ ស្ទើរតែគ្រប់រាជធានីខេត្តទាំងអស់ ព្រោះកត្តាសុខសន្តិភាព និងនយោបាយឈ្នះឈ្នះដាក់ចេញ ដោយសម្តេចប្រមុខរាជរដ្ឋាភិបាល។
ទោះយ៉ាងណា អាជ្ញាធរស្រុកមណ្ឌលសីមា នៅមិនទាន់ព័ត៌មានច្បាស់លាស់ទេថា គម្រោងសាងសង់ស្ពានបេតុងខាងលើនេះ នឹងអនុវត្តពេលណា ចំណាយថវិកាអស់ប៉ុន្មាន ហើយបញ្ចប់ពេលណានៅឡើយទេ។ លុះត្រាមានការជួបប្រជុំពិភាក្សាលម្អិត រវាងអ្នកឧកញ៉ា លី យ៉ុងផាត់ រដ្ឋបាលខេត្តកោះកុង មន្ទីរជំនាញ និងរដ្ឋបាលស្រុកជាមុនសិន ទើបអាចផ្តល់ព័ត៌មានបាននៅពេលក្រោយ។
ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី ៤ កាលពីថ្ងៃទី ២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាសាធារណៈចាត់ឲ្យអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកកសាងស្ពានបេតុងឲ្យបានល្អរឹងមាំ ឆ្ពោះទៅរមណីយដ្ឋានកោះយ៉ ស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ដោយសារសម្តេចមើលឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍ តែងបង្កឲ្យអ្នកដំណើររអិលដួលស្លាប់ និងរបួស គ្រាមានភ្លៀងធ្លាក់ម្តងៗ។ ជាពិសេសនោះ សម្តេចតេជោ ពន្យល់ទៀតថា ឆ្នេរសមុទ្រកោះយ៉ ជាទីរមណីយដ្ឋានធម្មជាតិមួយ ដ៏ទាក់ទាញអ្នកទេសចរទៅលេងកម្សន្ត៕
អត្តបទ៖ សិរី វឌ្ឍនៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ