Connect with us

ជីវិតកម្សាន្ដ

ទើបរៀបការបានជាង១ខែ វ៉ាន់ នីឡា ប្រកាសដំណឹងមានផ្ទៃពោះ៤ខែ

បានផុស

នៅ

គួរឲ្យភ្ញាក់ផ្អើលតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ខណ:ដែលទើបតែចូលរោងការបានប្រមាណជាង១ខែប៉ុណ្ណោះ ស្រាប់តែពេលនេះលេចឮដំណឹងថាតារាស្រីរូបនេះកំពុងមានផ្ទៃពោះកូនដំបូងមានរយ:ពេលប្រមាណជា៤ខែហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រនិងមហាជនមានការចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថា នីឡា និងស្វាមីទើបតែចូលរោងការថ្មីៗសោះ តែមិននឹកស្មានមានកូនលឿនដល់ថ្នាក់ហ្នឹងទេ។ យ៉ាងណាមិញនៅក្នុងនោះដែរក៏មានមិត្តភក្តិ និងអ្នកគាំទ្រនាងមួយចំនួនទៀតបានសម្តែងការចូលរួមអបអរសាទរចំពោះដំណឹងដ៏ល្អនេះផងដែរ។

ជាក់ស្តែងសម្រាប់តារាកំប្លែងអ្នកនាង វ៉ាន់ នីឡា ក៏បានប្រកាសដំណឹងដ៏រីករាយនេះនៅលើបណ្តាញសង្គមអ៊ីនស្តា្រក្រាមថា​ ពេលនេះខ្លួនកំពុងតែមានផ្ទៃពោះកូនដំបូងបាន១៧សប្ដាហ៍ហើយ។ នាងថា «Hi mommy 17week»ត្រង់ចំណុចនេះបញ្ជាក់យ៉ាងច្បាស់ថា នីឡា កំពុងមានទម្ងន់កូនដំបូងជាង៤ខែហើយ។

ជុំវិញដំណឹងខាងលើនេះ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជាថ្មី មិនទាន់ទាន់អាចសូមការបញ្ជាក់បន្ថែមពីអ្នកនាង វ៉ាន់ នីឡា បាននៅឡើយទេ។

សូមរម្លឹកថា តារាកំប្លែង វ៉ាន់ នីឡា បានសម្រេចចូលរោងការតាមគន្លងប្រពៃណីជាមួយស្វាមីរូបសង្ហាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ខណ:ដែលមង្គលការនាង គឺមានការអញ្ជើញចូលរួមយ៉ាងអធិកអធមពីភ្ញៀវកិត្តិយសនិងតារាល្បីៗជាច្រើនដួង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម