នយោបាយ
លោក មុត ចន្ថា ៖ បក្សភ្លើងទៀន និងថ្នាក់ដឹកនាំ ជាអ្នកប្រកាន់យកនូវ “មនោគមន៍វិជ្ជា សម រង្សី និយម” ដែលបានបណ្តុះជាច្រើនឆ្នាំមកហើយ
អតីតនាយកខុទ្ទកាល័យ និងជាមនុស្សជំនិតរបស់លោក កឹម សុខា លោក មុត ចន្ថា បានអះអាងថា នរណាក៏ដឹងដែរថា គណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៉ី) និងអ្នកដឹកនាំក្រុមនេះ បានប្រកាន់យកនូវ “មនោគមន៍វិជ្ជា សម រង្សីនិយម” ដែលបានបណ្តុះជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នលោក សម រង្សី បាននិងកំពុងបានប្រកាស ព្រមទាំងធ្វើសកម្មភាពគាំទ្រជាចំហរទៀតផង ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកជាមេចលនាឧទ្ទាមក្រៅច្បាប់ នេះបើតាមលោក មុត ចន្ថា បានថ្លែងប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី២១ ខែមេសា នេះ។
លោកថា “បក្សនេះបង្កើតឡើងដោយលោក សម រង្ស៉ី ហើយវានៅតែជារបស់គាត់។ គាត់នៅតែបន្តដឹកនាំពីក្រោយ ឬពីចម្ងាយ។ ខ្ញុំក៏ឃើញបែបនេះ ហើយកន្លងមក រហូតដល់ពេលនេះ រាជរដ្ឋាភិបាលបានចាត់ទុកលោក សម រង្ស៉ី ជាជនជ្រុលនិយម”។
បើតាមលោក មុត ចន្ថា សន្តិភាពមិនត្រូវការមនោគមវិជ្ជាជ្រុលនិយមទេ។ សន្តិភាព គឺជាគោលគំនិតនៃមិត្តភាព និងភាពសុខដុមរមនាក្នុងសង្គម ដោយអវត្តមានភាពប្រទូសរ៉ាយ និងអំពើហិង្សា។ ក្នុងន័យសង្គម សន្តិភាពត្រូវបានគេប្រើជាទូទៅមានន័យដល់កង្វះនូវជម្លោះ (ដូចជាសង្គ្រាម) និងការរួចចាកផុតពីការភ័យខ្លាច នៃអំពើហិង្សារវាងបុគ្គល ឬក្រុម។ ជាការពិតណាស់ អ្នកស្រឡាញ់ និងអ្នកការពាសន្តិភាព មិនត្រូវការអត្ថិភាព នៃមនោគមវិជ្ជាជ្រុលនិយមដែលតស៊ូមតិ ឱ្យមានការស្អប់ខ្ពើម ការរើសអើង ការបង្កជម្លោះ និងអំពើហិង្សាទាំងកាយ និងវិចារឡើយ។
លោក មុត ចន្ថា អះអាងថា រាជរដ្ឋាភិបាលបានចាត់ទុកលោក សម រង្ស៉ី គឺជាអ្នកញុះញង់បង្កអស្ថិរភាព ជាអ្នកអំពាវនាវឱ្យកងទ័ពងើបឡើងបះបោរ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ជាអ្នកប្រកាសចូលមាតុប្រទេសមកចាប់នាយករដ្ឋមន្ត្រីខ្មែរស្របច្បាប់ជាដើម។ ជាក់ស្តែង គេតែងតែស្តាប់ឮពីការចោទប្រកាន់ខ្លាំងៗថា អំពើរបស់លោក សម រង្សី ដែលជាម្ចាស់កម្មសិទ្ធិនៃបក្សភ្លើងទៀន និងជាអ្នកប្រកាសគាំទ្រ និងដឹកនាំរបក្សនេះដោយបើកចំហ គឺជាអំពើប្រឆាំងនឹងសន្តិភាព។
លោក មុត ចន្ថា អះអាងទៀតថា “អំណះអំណាងជាក់លាក់មិនអាចប្រកែកបាន គឺបក្សភ្លើងទៀន លោតចេញពីអតីតបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ដើម្បីបម្រើឱ្យបុព្វហេតុ និងមហិច្ឆតានយោបាយរបស់លោក សម រង្ស៉ី។ មិនគួរសង្ស័យឡើយ គឺថាកាលណាបក្សនេះដណ្តើមបានអំណាចនយោបាយ ទោះបីតិច ឬច្រើន នៅក្នុងការបោះឆ្នោត បក្សនេះនឹងក្លាយជាកូនអុក ឬឧបករណ៍នយោបាយរបស់លោក សម រង្ស៉ី ដើម្បីបង្កាត់ភ្លើងបង្កភាពអុកឡុកពីក្រៅប្រទេស”។
លោក មុត ចន្ថា ព្យាករថា អំណាចនយោបាយថ្មីនៃបក្សភ្លើងទៀន នឹងត្រូវលោក សម រង្ស៉ី ប្រើប្រាស់ក្នុងទិសដៅធំ២គឺ៖ ទី១, ដាក់សម្ពាធឱ្យមានដំណោះស្រាយនយោបាយសម្រាប់ខ្លួនគាត់ និងក្រុមអ្នកនយោបាយរត់ចោលស្រុកដែលកំពុងប្រឈមនឹងសំណាញ់ច្បាប់ និងទី២, ប្រសិនជាទិសដៅទី១ មិនបានសម្រេចតាមផែនការយុទ្ធសាស្ត្រ លោក សម រង្ស៉ី ដែលគេឱ្យឈ្មោះជាថៅកែបាតុកម្ម នឹងបញ្ឆេះឱ្យបក្សភ្លើងទៀនចេញតវ៉ាតាមដងផ្លូវ ដែលអាចឈានដល់មហាបាតុកម្ម ក្រោមលេសបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ដូចគាត់ធ្លាប់បានដឹកនាំធ្វើនៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៨, ឆ្នាំ២០០៣-២០០៤, ឆ្នាំ២០០៨ និង ឆ្នាំ២០១៣។
នៅពេលនោះ ហានិភ័យចំពោះសន្តិភាព និងអស្ថិរភាពសង្គម ដែលទំនងចៀសមិនផុតឡើយ បើនៅតែបណ្តោយឱ្យមេមនោគមវិជ្ជាជ្រុលនិយម និងហិង្សានេះ មានឱកាស និងលទ្ធភាពបន្តសាបព្រោះតទៅទៀត។ ស្មៅនឹងដុះលូតលាស់ឡើងវិញ ហើយនឹងច្រើនជាងមុន។ លោកថា អ្នកស្រឡាញ់ និងអ្នកការពារសន្តិភាពស្មោះត្រង់ ប្រាកដជាមិនត្រូវការកម្ទេចភ្លើងនាំគ្រោះថ្នាក់នេះឡើយ ព្រោះវាអាចនឹងឆាបឆេះសន្ធោសន្ធៅទៅជាអណ្តាតភ្លើងឆេះដុតបំផ្លាញសន្តិភាព និងសមិទ្ធផលផ្សេងៗ។
លោក មុត ចន្ថា ថ្លែងដែរថា អ្នកសន្តិភាពនិយម អ្នកអហិង្សានិយម អ្នកផ្សះផ្សាជាតិនិយម អ្នកមិនគុំកួនសងសឹក មិនយកខ្មែរជាសត្រូវ ដែលប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់បានក្នុងឆាកនយោបាយ និងការបោះឆ្នោតកម្ពុជា គួរត្រូវទទួលបាននូវសេរីភាព និងឱកាសធ្វើសកម្មភាពនយោបាយទៅវិញ ដើម្បីចូលរួមការពារសន្តិភាព និងទប់ស្កាត់មនោគមវិជ្ជាជ្រុលនិយម និងហិង្សា៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ