Connect with us

KPT+

សារមន្ទីរអនាគតបែបវិទ្យាសាស្រ្តដំបូងគេលើលោក ពិតជាអស្ចារ្យហួសការស្មាន

បានផុស

នៅ

ឌូបៃ ជាទីក្រុងដ៏ស៊ីវិល័យ សម្បូរដោយមហាសេដ្ឋីលាក់មុខរស់នៅ និងមានកំពូលសំណង់អស្ចារ្យៗជាច្រើនកំពុងផុសឡើងសម្ញែងបង្អួតគ្នាពាសពេញសមុទ្រខ្សាច់។ វាជាកន្លែងប្រមូលផ្ដុំនូវស្ថាបត្យកម្មល្បីៗ និងប្លែកៗជាច្រើន ដែលប្រទេសផ្សេងមិនមានដូចឡើយ ជាពិសេសសំណង់អគារនៅទីនោះមានភាពប្រណីតខ្លាំង និងទំនើបបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឌូបៃ បានសម្ពោធសារមន្ទីរនៃអនាគតបែបវិទ្យាសាស្ត្រ (Museum of the Future) ដំបូងគេលើលោក ដែលមានតម្លៃរហូតដល់ ១៣៦លានដុល្លារអាមេរិក។ សារមន្ទីរដ៏ទំនើបនេះរចនាឡើងយ៉ាងប្រណីត ក្នុងទំហំ ៣០,៥៤៨ ម៉ែត្រការ៉េ និងមានកម្ពស់ ៧៧ម៉ែត្រ។ បើមើលពីក្រៅ ​Museum of the Future មានរូបរាងដូចជាកែវភ្នែកមនុស្សអ៊ីចឹង។ ​វាត្រូវបានគេសន្មត់ថា ជាគ្រាប់ភ្នែកមនុស្សដែលមើលទៅអនាគតហ្នឹងឯង។ ចំណែកខាងក្រៅនៃសំណង់ហ៊ុំព័ទ្ធដោយបន្ទះអ៊ីណុកប្រមាណ ១០២៤បន្ទះ ព្រមទាំងរចនាជាមួយនឹងកំណាព្យជាភាសាអារ៉ាប់របស់ស្ថាបនិកលោក Sheikh Mohammed bin Rashid Al Maktoum ។

សារមន្ទីរអនាគត​​ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់មនុស្សជាតិ ដើម្បី​ទទួលយកនូវបទពិសោធន៍ថ្មី មិនធ្លាប់មានពីមុន។ សារមន្ទីរនេះចាយពេលសាងសង់រយៈពេល ៦ឆ្នាំ ដោយបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ២០២២នេះ។ វាមានកម្ពស់ ៧ជាន់ និងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ នៅលើដំបូលអគារអាចឱ្យយន្តហោះធុនតូចចុះចតបានទៀតផង។

ដោយឡែកជាន់នីមួយៗនៃសារមន្ទីរ សម្រាប់តាំងពិព័រណ៍សមិទ្ធផលផ្នែកវិទ្យាសាស្ត្រទាំងអស់។ ជាន់ផ្ទាល់ដីជាកន្លែងវិទ្យាសាស្ត្រ ​សម្រាប់ក្មេងៗជំនាន់ក្រោយ សិក្សាលើមុខវិជ្ជាគណិតវិទ្យា ​​គីមីវិទ្យា ជីវវិទ្យា រូបវិទ្យា និងបច្ចេកវិទ្យា។ល។ ចំណែកជាន់ទី២ ជាកន្លែងវិទ្យាសាស្ត្រទំនើបសម្រាប់ពិព័រណ៍ មនុស្សយន្ត ឆ្កែយន្ត យន្តហោះ AI និងរថយន្តគ្មានមនុស្សបើកជាដើម។ ជាន់ទី៣វិញ តាំងបង្ហាញនូវប្រព័ន្ធអេកូឡូស៊ី និងជីវវិស្វកម្ម ដោយមានយើងអាចមើលឃើញភាវរស់ជាង ២៤០០ប្រភេទផ្សេងគ្នា នៅទីនោះ។ រីឯជាន់ទី៥ សម្រាប់ពិព័រណ៌នូវរបកគគំហើញថ្មីៗ ដែលអនុញ្ញាត្តដោយអង្គការ NASA ទុកឱ្យកូនចៅជំនាន់សិក្សាស្រាវជ្រាវ។ មិនតែប៉ុណ្ណោះ ជាន់នេះមានបង្ហាញធនធានអវកាស និងភពផ្សេងៗ ក្នុងចក្រវាល នៅខាងក្រៅជញ្ជាំងកញ្ចក់ផងដែរ។

បច្ចុប្បន្ន សារមន្ទីរនៃអនាគតបានបើកទទួលសាធារណៈជនឱ្យចូលទស្សនាកម្សាន្ត ជាមួយនឹងតម្លៃសំបុត្រ ៤០ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់៕

A Massive, Egg-shaped Museum of the Future has Just Opened in the Middle of  Dubai

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿងរ៉ាវអស្ចារ្យៗទាំងនេះ មានតែនៅឌូបៃប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​គណបក្ស​កាន់​អំណាច​​របស់​លោក Yoon ​កំពុងប្រើប្រាស់​តុលាការ​ធម្មនុញ្ញ​​ដើម្បី​តថ្លៃ​​អំណាច​​​​

កីឡា៥២ នាទីutes មុន

Ronaldo ថា​ Vinícius សម​ឈ្នះ​ពាន Ballon d’Or ជាង Rodri

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃប្រេងកើនជាង​ ១ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញ​ការ​ថយចុះនៃស្តុកប្រេងអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបទូទាំងខេត្តចំនួន​៤០១នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម