Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ត្រូវការជំនួយបរទេស ៧ ពាន់លានដុល្លារក្នុងមួយខែ

បានផុស

នៅ

ថ្លែងពីចម្ងាយទៅកាន់វេទិការរបស់ធនាគារពិភពលោក និង IMF, ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីថា បានគំរាមកំហែងការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកជាមួយនឹងការលុកលុយលើអ៊ុយក្រែន។

This image has an empty alt attribute; its file name is volodymyr-zelensky-afp-1102839-1650575717.jpg
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky

លោក​បាន​បន្ត​ថា ការ​បិទ​ទីក្រុង​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​ប្រទេស​អ៊ុយក្រែន ​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​មិន​អាច​នាំ​ចេញ​ស្បៀង​អាហារ​ដូច​ជា​ស្រូវ​សាលី​បាន​ឡើយ។

សង្រ្គាម​រុស្ស៊ី​នៅ​អ៊ុយក្រែន ​បានធ្វើឲ្យ​តម្លៃ​ស្បៀង​ឡើង​ខ្ពស់​នៅ​កន្លែង​ដែល​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ ​ដូច​ជានៅ​អាហ្វ្រិក​ខាង​ជើងជាដើម។

This image has an empty alt attribute; its file name is 90966633-1024x576.webp

លោក Zelensky បានបន្ថែមថា អ៊ុយក្រែនឥឡូវនេះ ត្រូវការទឹកប្រាក់ប្រហែល ៧ពាន់លានដុល្លារក្នុងមួយខែ ដោយសារតែការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ បណ្តាលមកពីសង្រ្គាម។ ចំនួននេះ​គឺ​កើន​ឡើង​ពី ​៥​ពាន់​លាន​ដុល្លារ​ដែលទី​ក្រុង​កៀវ​ធ្លាប់​និយាយ​ថា ​ត្រូវ​ការ​ជា​រៀងរាល់​ខែ។

លោក​បាន​បន្ថែម​ថា “យោធា​រុស្ស៊ី​មាន​គោល​បំណង​បំផ្លាញ​វត្ថុ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​អាច​ធ្វើ​ជា​មូលដ្ឋាន​សេដ្ឋកិច្ច​សម្រាប់​ជីវិត។ ​នោះ​រួម​មាន​ស្ថានីយ​ផ្លូវដែក ឃ្លាំង​អាហារនិង រោងចក្រ​ចម្រាញ់​ប្រេង”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី វាយយកបានទីក្រុងកំពង់ផែសំខាន់ Mariupol ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម