ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោកប៉ាន់ស្មានការខូចខាតរូបវ័ន្តនៅអ៊ុយក្រែនពេលនេះខ្ទង់៦០ប៊ីលានដុល្លារ
ការខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយសង្គ្រាមនៅប្រទេសអ៊ុយក្រែនពីការវាយប្រហាររបស់ប្រទេសរុស្ស៊ីរហូតដល់ពេលនេះតាមការប៉ាន់ស្មានជាទឹកប្រាក់ប្រមាណ៦០ប៊ីលានដុល្លារអាមេរិក ហើយនឹងកើនឡើងថែមទៀតដោយសារសង្គ្រាមនៅតែបន្ត។

លោក David Malpass ប្រធានធនាគារពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា បានប្រាប់សន្និសីទសារព័ត៌មានធនាគារពិភពលោកស្តីពីតម្រូវការជំនួញហិរញ្ញវត្ថុនៅអ៊ុយក្រែនថា តាមការប៉ាន់ស្មានដំបូងនៃតម្លៃខូចខាត ដោយមិនទាន់រាប់បញ្ចូលតម្លៃខូចខាតផ្នែកសេដ្ឋកិច្ចឡើយ។
«ពិតណាស់ សង្គ្រាមនៅតែបន្ត ដូច្នេះតម្លៃកំពុងកើនឡើង»។ លោក Malpass បាននិយាយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងថ្លែងសុន្ទរកថាតាមអនឡាញទៅកាន់សន្និសីទកាសែតបានគូសបញ្ជាក់ពីការចំណាយធំខ្លាំង និងតម្រូវការហិរញ្ញវត្ថុ។ លោកបានប្រាប់អ្នកចូលរួមថា អ៊ុយក្រែនត្រូវការប្រាក់៧ប៊ីលានដុល្លារអាមេរិកក្នុងមួយខែៗដើម្បីស្តារសេដ្ឋកិច្ចពីការខូចខាតដោយសារសង្គ្រាមរបស់រុស្ស៊ី។
លោក Zelenskyy ប្រាប់ថា ៖«ហើយយើងនឹងត្រូវការប្រាក់រាប់រយប៊ីលានដុល្លារអាមេរិកដើម្បីកសាងឡើងវិញនៅពេលក្រោយ»។
លោកបន្តថា សហគមន៍អន្តរជាតិចាំបាច់ត្រូវដកចេញរុស្ស៊ីជាបន្ទាន់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រាប់ទាំងពីធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្រមទាំងស្ថាប័នផ្សេងៗទៀត ហើយបញ្ជាក់ថា ប្រទេសទាំងអស់ត្រូវតែត្រៀមខ្លួនបន្ទាន់ដើម្បីផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយរុស្ស៊ី។

សន្និសីទក្រៅកិច្ចប្រជុំ IMF និងធនាគារពិភពលោក រាប់បញ្ចូលទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសមួយចំនួនដូចជារដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen ដែលបាននិយាយមុនថា សហរដ្ឋអាមេរិកនឹងង្កើនទ្វេដងសម្រាប់ជំនួយមិនមែនផ្នែកយោធាឲ្យដល់១ប៊ីលានដុល្លារ។
លោក Zelenskyy បានអំពាវនាវដល់ប្រទេសនានាឲ្យដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរុស្ស៊ីដើម្បីប្រើប្រាស់ប្រាក់ទាំងនោះជួយដល់ការកសាងអ៊ុយក្រែន បន្ទាប់ពីសង្គ្រាម និងដើម្បីទូទាត់លើការខូចខាតដោយប្រទេសផ្សេង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍