Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់បម្រាមធ្វើដំណើរលើពលរដ្ឋអាមេរិក រួមទាំងលោកស្រី Harris និងលោក Zuckerberg ផងដែរ

បានផុស

នៅ

ក្រសួងការបរទេសរុស្ស៊ីបានបន្ថែមពលរដ្ឋអាមេរិកថ្មីចំនួន ២៩ នាក់ចូលទៅក្នុង “បញ្ជីហាមឃាត់” របស់ខ្លួន ដោយក្នុងនោះមានរួមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris និងនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ផងដែរ។

This image has an empty alt attribute; its file name is Kamala-Harris-1024x576.jpg
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris

សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែមេសាបាននិយាយថា អ្នកដែលត្រូវបន្ថែមចូលទៅក្នុងបញ្ជីគឺមានមេដឹកនាំកំពូល អ្នកតំណាងសហគមន៍ធុរកិច្ច អ្នកសិក្សា និងអ្នកកាសែតដែលបង្កើតរបៀបវារៈប្រឆាំងរុស្ស៊ី ក៏ដូចជាប្តីប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ។

This image has an empty alt attribute; its file name is Mark-Zuckerberg-1024x675.webp
នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg

បុគ្គលទាំងអស់ ត្រូវបានហាមប្រាមមិនឲ្យចូលសហព័ន្ធរុស្ស៊ី ជាការឆ្លើយតបទៅនឹងទណ្ឌកម្មប្រឆាំងរុស្សីដែលកំពុងរីករាលដាល។

គួរបញ្ជាក់ថា រឿងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសដាក់ទណ្ឌកម្មថ្មីលើពលរដ្ឋរុស្ស៊ី និងផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក ៨០០ លានដុល្លារដល់អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន ត្រូវការជំនួយបរទេស ៧ ពាន់លានដុល្លារក្នុងមួយខែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម