កីឡា
Ronaldo បង្ហាញរូបថតជុំគ្រួសារលើកដំបូង ក្រោយបាត់បង់កូនប្រុស
កីឡាករ Cristiano Ronaldo បានចែករំលែករូបថត កូនស្រីរបស់ខ្លួនដែលទើបនឹងកើត បានមកដល់ផ្ទះ បន្ទាប់ពីការបាត់បង់កូនភ្លោះប្រុស។

តារាបាល់ទាត់រូបនេះ និងដៃគូ Georgina Rodriguez បាននិយាយថា ពួកគេបានផ្តល់ក្ដីស្រឡាញ់ទាំងអស់ទៅឲ្យកូនប្រុសរបស់ពួកគេ ដែលស្លាប់ទៅ។
ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United បានចែករំលែករូបភាពនៅលើទំព័រ Instagram របស់គាត់ បង្ហាញពីការជួបជុំគ្រួសារក្នុងផ្ទះ។

Ronaldo ដែលមានកូនស្រីអាយុបួនឆ្នាំរួចទៅហើយជាមួយនឹង Rodriguez ព្រមទាំងកូនបីនាក់ផ្សេងទៀតបាននិយាយថា “ផ្ទះដ៏កក់ក្តៅរបស់ Gio និងកូនស្រីរបស់យើង ទីបំផុតបាននៅជាមួយគ្នា។ យើងសូមអរគុណអ្នករាល់គ្នា សម្រាប់ពាក្យពេចន៍និងកាយវិការល្អៗទាំងអស់”។
កីឡាករបាល់ទាត់រូបនេះ បានរៀបរាប់ថា គាត់រំជួលចិត្ត ចំពោះការទះដៃរយៈពេលមួយនាទី ក្នុងអំឡុងការប្រកួតកាលពីថ្ងៃអង្គាររវាងហង្សក្រហម Liverpool និងបិសាចក្រហម Manchester United។

អ្នកគាំទ្រក្រុមទាំងពីរបានបង្ហាញពីសាមគ្គីភាពជាមួយកីឡាករ និងបានអបអរសាទរនៅនាទីទី ៧ ដែលជាលេខអាវរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ។
អ្នកគាំទ្រក្រុមបិសាចក្រហមមួយចំនួនបានច្រៀងឈ្មោះ Ronaldo ហើយលើកអាវរបស់គាត់ ខណៈអ្នកគាំទ្រ Liverpool ច្រៀងបទ You’ll Never Walk Alone ហើយអ្នកចាត់ការរបស់ពួកគេ Jurgen Klopp បានអបអរសាទរ។
Ronaldo បាននិយាយថា ទាំងគាត់និងក្រុមគ្រួសារនឹងមិនភ្លេចគ្រានៃការគោរពនិងក្តីមេត្តានេះបានទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ដំណឹងសោកសៅ! កូនប្រុសរបស់ Cristiano Ronaldo ត្រូវបាត់បង់ជីវិត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?